ព័ត៌មានជាតិ
អាហារនិងគ្រឿងបរិភោគនៅផ្សារបន្ទាយស្រី គ្មានសារធាតុគីមីអ្វីឡើយ ក្រោយការចុះត្រួតពិនិត្យ
សមត្ថកិច្ចជំនាញនៅតែបន្តចុះត្រួតពិនិត្យម្ហូបអាហារនិងគ្រឿងទេស នៅតាមផ្សារទូទាំង ខេត្តសៀមរាប ប៉ុន្តែជាលទ្ធផលមិនបានរកឃើញអ្វីខុសប្រក្រតី ឬមានសារធាតុគីមីអ្វីនោះឡើយ។

ជាក់ស្តែងនៅក្នុងឆ្នាំ២០២០នេះ កម្លាំងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តសៀមរាប ដែលដឹកនាំដោយលោកលឹម វុឌ្ឍីអនុប្រធានសាខា បានឲ្យដឹងថា ក្នុងអំឡុងពេលនៃការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព និង ម្ហូបអាហារ នៅក្នុងផ្សារបន្ទាយស្រី ក្នុងស្រុកបន្ទាយស្រី កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ មន្ត្រីជំនាញយើង ពុំបានរកឃើញសារធាតុគីមីហាមឃាត់ និងភាពមិនអនុលោមណាមួយ នៅលើម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគឡើយ បន្ទាប់ពីបានធ្វើការពិសោធន៍លើម្ហូបអាហារមួយចំនួនរួមមាន៖ ប្រភេទស្ពៃជ្រក់, ប្រភេទប្រហុក, សណ្ដែកបណ្ដុះ, តៅហ៊ូ និង បាញ់កាញ់ ជាដើម។


លោក លឹម វុឌ្ឍី មានប្រសាសន៍ទៀតថា ទោះជាយ៉ាងនេះក្ដី ក៏មន្ត្រីជំនាញ នៅតែបន្ដធ្វើការណែនាំដល់អាជីវករទាំងអស់ ឲ្យបានយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្ដីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ព្រមទាំងច្បាប់កិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត បានចុះទៅតាមទីផ្សារនានា ដើម្បីស្វែងរកភាពមិនអនុលោមផ្នែកសុវត្ថិភាពម្ហូបអាហារចំនួន ១៨លើក ដោយបានធ្វើការដកហូតទំនិញ ដែលមានភាពមិនត្រឹមត្រូវ បានចំនួន ១១៧,៨៣គីឡូក្រាម ប៉ុន្តែក្នុងចំនួននេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ គឺមានការថយចុះ៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ