Connect with us

ព័ត៌មានជាតិ

មានសាឡង់​ប្រមូលសំរាម​តាមផ្ទៃទឹក​ជឿជាក់ថា​ទឹកទន្លេ​នឹងគ្មានសំរាម

បានផុស

នៅ

ក្នុងពេលចុះធ្វើអនាម័យបរិស្ថានសម្អាត​តាមមាត់ច្រាំងនឹងផ្ទៃទឹកទន្លេបាសាក់​ក្នុងមូលដ្ឋានខណ្ឌ​ច្បារអំពៅរាជធានីភ្នំពេញគេជឿជាក់ថាផ្ទៃទឹកនឹងច្រាំងទន្លេនឹងបានល្អស្អាតជាក់ជាមិនខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែងនៅថ្ងៃទី៨ខែកក្កដានេះលោក ចេង មុនីរ៉ា​ អភិបាលខណ្ឌច្បារអំពៅ​បានដឹកនាំកម្លាំង​ចម្រុះ​ដោយមានការចូលរួមពីព្រះសង្ឃផងនោះបានចុះធ្វើអនាម័យប្រមូលសំរាមតាមមាត់ច្រាំងទន្លេបាសាក់ចាប់ពីព្រំប្រទល់ស្រុកក្រៀនស្វាយនិងសង្កាត់ព្រែកថ្មីរហូតដល់ក្រោមស្ពានព្រះមុនីវង្សថ្មីចាស់ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅដោយក្នុងនោះក៏មានសាឡង់ប្រមូលសំរាមមកពីអង្គការសម្អាតទន្លេ សមុទ្រ​ចូលរួមទៀតផង។

​បើតាមការបញ្ជាក់ពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានសំណូមពរ​ដល់បងប្អូន​ដែលរស់​នៅតាមដងទន្លេបាសាក់សូមចូលរួមថែរក្សាបរិស្ថានឲ្យបានគ្រប់ៗគ្នាពិសេសការទុកដាក់សំរាម​ឲ្យ​មានរបៀបរៀបរយនឹងចៀសវាងយកសំរាមបោះចូលទៅក្នុងទឹកទន្លេនឹងមាត់ច្រាំងជាបន្តទៅទៀត។ហើយចាំបាច់ត្រូវមានការចូលរួមពីបងប្អូនទាំងអស់គ្នាទើបមូលដ្ឋានយើងគ្មានសំរាមសូម្បីតែបន្តិច៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម