Connect with us

ព័ត៌មានជាតិ

រយៈពេល​២​ថ្ងៃ​ មាន​ពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​ជាង​១០០​នាក់​ត្រូវ​បា​ន​រៀបចំ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​ស្រុក​កំរៀង

បានផុស

នៅ

មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​បាត់ដំបង​ បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២០​នេះ​ថា​​រយះ​ពេល​២​ថ្ងៃ​ក​ន្ល​ង​មកនេះ ​មន្ត្រី​មណ្ឌល​ច​ត្តា​​ឡី​ស័ក​ប្រចាំ​ស្រុក​កំរៀង​បាន​ពិនិត្យ​ និង​ទទួល​ពលករ​ខ្មែរ​ប្រុស​ស្រី​កើន​ដល់​ចំនួន​១០៤​នាក់​ ដោយ​ក្នុង​នោះ​នៅ​ថ្ងៃ​ទី​២១​ក្រុមការងារ​បា​នរៀបចំ​ពលករ​ខ្មែរ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៣៣​នាក់ ​ស្រី​ចំនួន​១៣​នាក់ ​និង​នៅ​ថ្ងៃ​ទី​២២ ​ខែ​ធ្នូ​ ឆ្នាំ​២០២០នេះ​ ពលករ​ដែល​ទទួល​ឲ្យ​ចូល​អនុវត្តន៍​ធ្វើ​ច​ត្តា​​ឡី​ស័ក​បន្ថែម​មាន​ចំនួន​៧១​នាក់ ​ស្រី​ចំនួន​៣៥​នាក់​។​ ហើយ​ពលករ​ខ្មែរ​ដែល​វិល​ត្រ​ឡ​ប់​មកពី​ប្រទេស​ថៃ​ទាំង​ចំនួន​២​ថ្ងៃ​ខាងលើ ​កំពុង​ត្រូវ​បា​នរៀបចំ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​​ក្នុងស្រុក​កំរៀង​អ​នុវត្តតាម​វិធានការ​របស់​ក្រ​សួ​ង​សុខាភិបាល​រួចរាល់​ហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ខាងលើ​បន្ថែ​មថា​ ​គិត​ត្រឹម​ម៉ោង​៥:០០​នាទី​ល្ងាច​ថ្ងៃ​ទី​២២​ខែ​ធ្នូ​នេះ​ មន្ត្រី​សុខាភិបាល​បាន​យក​វត្ថុ​សំណាក​ដើម្បី​ពិនិត្យ​លទ្ធ​ផ​ល​បាន​ចំនួន​៧៦​នាក់​ហើយ ​ក្រៅពី​នេះ​និង​បន្ត​យក​នៅ​ពេល​បន្តបន្ទាប់​ទៀត​ រហូតដល់​គ្រប់គ្នា​។​ ដោយ​ពលករ​ទាំងអស់​ខាងលើ ​ដែល​បាន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​វិ​ធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​នេះ ​បាន​ឆ្លងកាត់​តាម​ច្រក​អន្តរជាតិ​ដូង​ ក្នុងស្រុក​កំរៀង​រយះ​ពេល​២​ថ្ងៃ​ជាប់ៗ​គ្នា ​គឹ​ត​ត្រឹម​ថ្ងៃ​ទី​២១​​ និង​ថ្ងៃ​ទី​២២​ខែ​ធ្នូ​នេះ​។​ ហើយ​ពលករ​ទាំងនេះ​រស់នៅ​តាម​បណ្តា​ខេត្ត​ជាច្រើន​ផ្សេងៗ​គ្នា មាន​ដូចជា​ ខេត្ត​បាត់ដំបង​,​បន្ទាយមានជ័យ​,​ខេ​ត្តសៀមរាប​,​ព្រៃវែង​,​ត្បូងឃ្មុំ​,​កំពង់ធំ​ ខេត្តព្រះវិហារ​,​កំ​ពុងស្ពឺ​,​ស្ទឹងត្រែង​និង​ខេត្ត​ស្វាយ​រៀង​ជាដើម​។​

ទីតាំង​ដែ​ល​មាន​លក្ខ​ណៈ​អំណោយផល​ក្នុង​ការ​អនុវត្ត​រៀបចំ​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​មក​ពីប្រទេស​ថៃ​ ដោយ​សារ​មាន​ផ្ទុះ​នូវ​ជំងឺ​កូ​វីត​១៩​ក្នុង​សហគមន៍​នៃ​ប្រទេស​ថៃ​រួមមាន​​ទីតាំង​ទី​១​ក្នុងស្រុក​កំរៀង​នៅ​បរិវេណ​វិទ្យាល័យ​កំរៀង​មាន​ចំនួន​៤

២​បន្ទប់​,​ទីតាំង​ទី​២​ឋិត​នៅ​ក្នុង​មណ្ឌល​សុខភាព​ត្រាង​ មាន​ច្រើន​បន្ទប់​ស្មើ​និង​២០​គ្រែ​និង​ទីតាំង​ទី​៣​មាននៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា ​ជ្រៃ​សីមា​ ឃុំ​ជ្រៃ​សីមា ​ស្រុក​សំពៅ​លូន​ចំនួន​១០​បន្ទប់​៕​

អត្ថបទ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦០ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម