Connect with us

ព័ត៌មានជាតិ

អ្នក​តាកែវ​រអ៊ូ​ផ្លូវ​ជាតិលេខ ២ ធ្វើយឺត ឥឡូវ​​សម្រេចបាន​២០%

បានផុស

នៅ

ការស្ថាបនាផ្លូវជាតិលេខ២ ដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េ កំពុងស្ថិតក្នុងសកម្មភាពដ៏​មមាញឹក​ ដើម្បី​ឈាន​ដល់​ការ​បញ្ចប់​គម្រោង​តាម​ការ​គ្រោង​ទុក។

យោង​តាម​ប្រភព​ព័ត៌មាន​ដែល គេហទំព័រកម្ពុជាថ្មី ទទួលបានពី ក្រសួង សាធារណការ និង ដឹកជញ្ជូន បានប្រាប់ឱ្យដឹងថា គិតមកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ការ​ស្ថាបនាផ្លូវជាតិលេខ២ ​សម្រេចបាន​២០%​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែង​សរុប ៧២,១៧​គីឡូ​ម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មាន​ប្រវែង ៦២,៥៦គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១​គីឡូ​ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។

ការស្ថាបនាផ្លូវជាតិ​ទាំងពីរ​ខ្សែ​ខាង​លើ ចែកចេញជាបីផ្នែក រួមមាន៖ ផ្នែកទី១- កំណាត់ផ្លូវជាតិលេខ២ ចាប់​ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវប្រសព្វមហាវិថី សម្ដេច​តេជោហ៊ុនសែន មានប្រវែង ៤,៣៤គីឡូម៉ែត្រ ដែលនឹង​ត្រូវ​ពង្រីកទទឹង​តួផ្លូវ​រហូតដល់ ២០ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៥ម៉ែត្រ ចែកចេញជា​បួន​គន្លង (២គន្លងទៅ ២គន្លងមក) ខ័ណ្ឌដោយគំនូសចែកទ្រូងផ្លូវ។ ចិញ្ចើម​ផ្លូវ​សង​ខាង​ទទឹង ០,៥ម៉ែត្រ ផ្លូវ​ថ្មើរជើងសងខាងទទឹង ២,៥ម៉ែត្រ ប្រព័ន្ធរំដោះទឹក បំពាក់ផ្លាក​សញ្ញា​ចរាចរណ៍​ គំនូស​ចរាចរណ៍ បង្គោល​គីឡូ​ម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

ផ្នែកទី២- កំណាត់ផ្លូវជាតិលេខ២ ចាប់ពីផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន ដល់រង្វង់មូលកួរស្រូវ ប្រវែង ៤,៤១គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០,៥០ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC ទទឹង ២០,​៥០ម៉ែត្រ មានបួនគន្លង (២គន្លងទៅ ២គន្លងមក) រួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់​រថយន្ដទទឹង​សរុប​ ១៤ម៉ែត្រ និងម៉ូតូទទឹងសរុប ៥ម៉ែត្រ ​និងរបាំងថ្មពុះចែកទ្រូងផ្លូវ បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

ផ្នែកទី៣- កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំបែកផ្លូវជាតិ​លេខ​៣ (អង្គតា​សោម​) ប្រវែង ៦៣,៤២គីឡូម៉ែត្រ ត្រូវពង្រីកទទឹងផ្លូវរហូតដល់ ១៣ម៉ែត្រ ដោយក្រាល​បេតុង​កៅស៊ូ AC ទទឹង ១៣​ម៉ែត្រ ចែកចេញជាពីរគន្លង (១គន្លងទៅ ១គន្លងមក) ក្នុងនោះរួមមាន គន្លងផ្លូវធ្វើ​ចរាចរណ៍សម្រាប់រថយន្ដទទឹងសរុប ៧ម៉ែត្រ និងម៉ូតូទទឹងសរុប ៦ម៉ែត្រ ខ័ណ្ឌដោយគំនូសចែកទ្រូងផ្លូវ សាងសង់ប្រព័ន្ធរំដោះទឹកនៅតាមទីប្រជុំជន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូ​ម៉ែត្រ បង្គោល សុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំ​ជន។

គម្រោងធ្វើឱ្យប្រសើរឡើងវិញនេះ គ្រោងចំណាយថវិកា ៥៦,១លានដុល្លារសហរដ្ឋអាមេរិក ដែលជាហិរញ្ញ​ប្ប​ទាន​ពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េខាងត្បូង និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោង​នេះ សាងសង់ដោយក្រុមហ៊ុន Hanshin Engineering & Constructions Co., Ltd និង​ត្រួតពិនិត្យបច្ចេកទេស​សាងសង់ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់រយៈពេល៣០ខែ គឺពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២៕

អត្ថបទ ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម២ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម