ព័ត៌មានជាតិ
ភូមិអង្គ្រងត្រូវបានផ្សព្វផ្សាយប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ
នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២២ លោកបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិអង្គ្រង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

សូមជម្រាបដែរថា ភូមិអង្គ្រងគឺជាភូមិទី៦៩ នៃស្រុកកំពង់ត្រាច ហើយក៏ជាភូមិចុងក្រោយដែលត្រូវបានធ្វើការចុះបញ្ជីដីធ្លីជាប្រព័ន្ធក្នុងចំនួនភូមិទាំងអស់នៃស្រុកកំពង់ត្រាច ដែលបានចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០០៣ គិត រហូតមកដល់ពេលនេះមានរយៈពេលជិត២០ឆ្នាំមកហើយ។
ចំពោះការអាក់ខាន និងភាពយឺតយ៉ាវមិនបានអនុវត្តការងារក្នុងភូមិអង្គ្រងកន្លងមក គឺបណ្តាលមកពីភាពមិនច្បាស់លាស់ នៃការកំណត់ព្រំប្រទល់រដ្ឋបាលរវាងខេត្តកំពត និងខេត្តកែប ទើបកិច្ចការបានបន្សល់រហូតមកទល់បច្ចុប្បន្ននេះ។

គួរបញ្ជាក់បន្ថែមោងដែរថា បើតាមរបាយការណ៍ដែលផ្ដល់ដោយអាជ្ញាធរឃុំកំពង់ត្រាចខាងលិច បានឱ្យដឹងថា ភូមិអង្គ្រងមានប្រជាពលរដ្ឋប្រមាណ ១៥៩ គ្រួសារ បើគិតជាក្បាលដីប៉ាន់ស្មានមានប្រមាណ ១០០០ ក្បាលដី៕

អត្ថបទ៖ សេង ណារិទ្ធ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?