ព័ត៌មានជាតិ
កសិករទទួលបានប្រាក់ចំណូលកាន់ប្រសើរ ក្រោយប្តូរពីធ្វើស្រែមកដាំឈូកវិញ
បច្ចុប្បន្នគេសង្គេតឃើញថា មានតំបន់មួយចំនួនដែលអំណោយផល ដោយសារមានទឹកជាប់ជាប្រចាំធ្វើឲ្យប្រជាកសិករមួយចំនួនតូច បានផ្លាស់ប្តូរមុខរបរ ពីការធ្វើស្រែទៅជាការដំណាំឈូកវិញ ដែលពួកគាត់គិតថា អាចរកប្រាក់កម្រៃបានគ្រាន់បើពីការប្រមូលផលដូចជាការ លក់ស្លឹក ផ្កា និងផ្លែជាដើម ។

ដោយឡែកថ្មីៗនេះ បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ ៥ ពីបាត់ដំបង ទៅភ្នំពេញ ដល់ត្រង់ចំណុចអូរតាមៀវ ស្ថិតក្នុងភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង យើងនឹងឃើញដីស្រែមួយកន្លែងដែលមានទំហំប្រមាណជាង ៣ ហិកតា គឺពោរពេញដោយដំណាំឈូក ដែលមានផ្លែ ផ្កា រីកដេរដាស់ គួរជាទីគយគន់។

ស្ត្រីដែលជាអ្នកលក់ផ្លែឈូកម្នាក់បានរៀបរាប់ថា ដំណាំឈូកនេះ គឺត្រូវការដីដែលមានទឹកជាប់ជាប្រចាំ ហើយម្នាស់ឈូកទើបនឹងចាប់ផ្តើមដាំក្នុងរយៈពេលប្រមាណជាង ៣ ខែតែប៉ុណ្ណោះ ដោយដាំកូន ហើយក្នុងរយៈពេលដ៏ខ្លីធ្វើឲ្យឈូកលូតលាស់បានយ៉ាងប្រសើរ និងមានផ្កាផ្លែយ៉ាងស្រស់ស្អាតថែមទៀតផង។

បច្ចុប្បន្នទីតាំងនេះ មានកម្មករជាច្រើននាក់ដើម្បីចុះប្រមូលផលដូចជា ផ្លែ ផ្កា និងស្លឹក ជាដើម ទៅតាមការកុម្ម៉ង់របស់ម៉ូយ។ សម្រាប់ផ្លែឈូកខ្ចីៗ ដែលមានរសជាតិផ្អែមនោះ គឺលក់ឲ្យអ្នកលើកយកទៅលក់បន្តក្នុងតម្លៃ ១ ម៉ឺនរៀល ក្នុងផ្លែឈូកមួយផ្លូន ដោយមានកម្មករបេះឲ្យជាស្រេច។ សម្រាប់ទីតាំងខាងលើ ក៏មានមនុស្សម្នាទៅកម្សាន្តជាហូរហែផងដែរ ពិសេសនៅល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យហើយត្រូវបង់ប្រាក់ម្នាក់ ៥០០ រៀល ដើម្បីចូលទស្សនា និងថតរូបទុកជាអនុស្សាវរីយ៍ ប៉ុន្តែមិនអនុញ្ញាតឲ្យបេះលេងផ្ដេសផ្ដាសនោះឡើង។

បច្ចុប្បន្នម្ចាស់មានគម្រោងនឹងពង្រីកបន្ថែមទៀត បើលោករកផ្ទៃដីដែលទំនេរបាន ដោយវាអាចប្រសើរឡើងជាងការធ្វើស្រែនាពេលកន្លងមក៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់