Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងអប់រំកម្ពុជា ចូលរួមរំលែកទុក្ខ​អតីតនាយករដ្ឋមន្ត្រីជប៉ុន

បានផុស

នៅ

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមរំលែកទុក្ខ ដល់អតីតនាយករដ្ឋមន្ត្រីជប៉ុន ក្នុងឱកាសបើកពិធីបុណ្យផ្កាយរបស់ជនជាតិជប៉ុន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) កាលពីថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ២០២២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហង់ ជួនណារ៉ុន បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រម ចំពោះការទទួលមរណភាព របស់លោក Abe ជាអតីតនាយរដ្ឋមន្ត្រីជប៉ុន ដែលលោកគឺជាបុគ្គលឆ្នើមមួយរូប និងជាមិត្តដ៏ល្អរបស់កម្ពុជា និងបានថែរក្សាទំ​នាក់ទំនងរវាងកម្ពុជា-ជប៉ុនឱ្យមានភាពគង់វង្សរហូតមក។

លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ថា៖ “ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រម ចំពោះការស្លាប់របស់ឯកឧត្តម Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន។ ឯកឧត្តម Abe គឺជាមិត្តដ៏ល្អ មួយរបស់កម្ពុជា ហើយក៏ជានិមត្តរូប​នៃចំណងមិត្តភាពរបស់កម្ពុជានិងជប៉ុន” ។

លោកបានថ្លែងបែបនេះ នៅក្នុងការចូលរួមបើកនៃពិធីបុណ្យផ្កាយជាទំនៀមទម្លាប់របស់ជន​ជាតិ​ជប៉ុន នៅ CJCC ក្រោមការរៀបចំរបស់ស្ថានទូតជប៉ុន លោក មិកាមិ ម៉ាសាហ៊ីរ៉ូ និងមានការចូលរួមពី សំណាក់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ផងដែរ៕

អត្ថបទ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៦ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៨ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៨ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម