Connect with us

ព័ត៌មានជាតិ

ដឹងទេ! អ្នកជាសះស្បើយពីជំងឺកូវីដ និងអ្នក​ចាក់វ៉ាក់សាំងបង្ការកូវីដបានប៉ុន្មានថ្ងៃ ទើបអាចផ្តល់ឈាមបាន

បានផុស

នៅ

បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋមួយចំនួនបានចោទសួរថា តើអ្នកជាសះស្បើយពីជំងឺកូវីដ១៩ និងអ្នកដែលបានចាក់វ៉ាក់​សាំងបង្ការ​ជំងឺកូវីដ១៩រួច រយៈពេលប៉ុន្មានថ្ងៃទើបពួកគេអាចបរិច្ចាគឈាមបានដោយ​មិនប៉ះពាល់ដល់សុខភាព?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងការលើកឡើងនេះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួង​សុខាភិបាលបានមានប្រសាសន៍ថា អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩គ្រប់ប្រភេទ អាចធ្វើការបរិច្ចាគឈាមបាន ក្រោយពីចាក់រយៈពេល២១ថ្ងៃ ដោយសារតែការសិក្សាទៅលើវីរុសថ្មីអត់ទាន់បានដឹងច្បាស់លាស់នៅឡើយ។ លោកវេជ្ជបណ្ឌិត បានបន្តថា« ប្រទេសកម្ពុជាមានវ៉ាក់សាំងចម្រុះ រាជរដ្ឋាភិបាលមិនប្រកាន់ថាវ៉ាក់សាំងណា​ឬវ៉ាក់សាំងណានោះទេ ឱ្យតែអាចការពារការឆ្លងជំងឺកូវីដ១៩ គឺចាក់ជូនប្រជាពលរដ្ឋទាំងអស់។ដូចនេះដើម្បីធានា​សុវត្តិភាពអ្នកចាក់វ៉ាក់សាំងរួចក្រោយ២១ថ្ងៃ ទើបអាចបរិច្ចគឈាមបាន»។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ផ្ទុយពីកម្ពុជា មានប្រទេសខ្លះ អនុវត្តតែ១៤ថ្ងៃទេ ក្រោយចាក់វ៉ាក់សាំងរួច។ រីឯប្រទេសខ្លះទៀត ដែលបានចាក់វ៉ាក់សាំង ប្រភេទ ភីហ្វាយហ្សឺអនុវត្ត៧ថ្ងៃប៉ុណ្ណោះក្រោយចាក់រួច។

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថាចំពោះអ្នកជាសះស្បើយពីជំងឺកូវីដក៏អាចផ្តល់ឈាមបានដែរបន្ទាប់ពីបានជាសះស្បើយរយៈពេល២១ថ្ងៃ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា កាលពីមុនអ្នកជាសះស្បើយពីជំងឺកូវីដ១៩ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ បន្ទាប់មកត្រូវត្រួត​ពិនិត្យមើលតាមម៉ាស៊ីនធំភីស៊ីអ ហើយត្រូវបន្តធ្វើចត្តាឡីស័ក៧ថ្ងៃទៀត បើលទ្ធផលអវិជ្ជមាន​ទើបអាចអនុញ្ញាត​ឱ្យចេញ។ ប៉ុន្តែក្រោយមកបានកែប្រែដោយគ្រាន់តែធ្វើតេស្តអវិជ្ជមាន​អាចចេញបានដោយមិនចាំបាច់ធ្វើចត្តាឡីស័កទេ ដែលគោលការណ៍នេះ ដោយសារមានការធ្វើបច្ចុប្បន្នភាពទៅតាមការវិវត្តន៍នៃការរកឃើញជំងឺកូវីដ១៩។

លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា ក្រៅពីនេះជាទូទៅអ្នកចាក់វ៉ាក់សាំងរលាកថ្លើមប្រភេទបេ ក៏អនុវត្តដូចគ្នាដែរ គឺអាចបរិច្ចាគឈាមបាន ក្រោយចាក់បានរយៈពេល២១ថ្ងៃដែលនេះជាគោលការណ៍ដាក់​ចេញដោយអង្គការ​សុខភាពពិភពលោកនិងមានការសិក្សាច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ៕ សំអឿន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ប្រតិកម្ម​អន្តរជាតិ ក្រោយអាមេរិក​ផ្អាក​ជំនួយ​​ដល់​អ៊ុយក្រែន

ខេត្តប៉ៃលិន
ព័ត៌មានជាតិ១៨ នាទីutes មុន

អភិបាលខេត្តប៉ៃលិន៖ រាជរដ្ឋាភិបាលនីតិកាលទី​៧​ បានបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព

ឯកឧត្ដម ហ៊ុន ម៉ានី
ព័ត៌មានជាតិ៤៧ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ សុខសន្តិភាព បានផ្តល់ឱកាសនៃការជួបជុំ និងផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង
ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះជាថ្មី ក្រោយ​ពន្ធ ត្រាំ លើ​កាណាដា និង​ម៉ិកស៊ិក ចូលជាធរមាន

កីឡា១ ម៉ោង មុន

គ្រូ​ប្រដាល់​ល្បីឈ្មោះ​លើ​វិថីគុន​ខ្មែរ​ លោក​ ធន់​ សុភា​ ខ្ចី​ធនាគារ​ខ្ទង់​ ៤ម៉ឺន​ដុល្លារ​បង្គ្រប់​ថ្លៃ​សាងសង់​ក្លឹប​

Sokha Hotels

ព័ត៌មានពេញនិយម