Connect with us

ព័ត៌មានជាតិ

អ្នកវិនិយោគផ្នែកអចលនទ្រព្យបោះទុនរាប់លានដុល្លារនៅស្រុកស្ទោង ដើម្បីអភិវឌ្ឍលំនៅឋាន

បានផុស

នៅ

ដោយមើលឃើញពីសក្កតានុពលយ៉ាងធំធេងនៅលើទឹកដីស្រុកស្ទោង ខេត្តកំពង់ធំ ក្រុមហ៊ុនផ្នែកកអចនទ្រព្យមួយ ដែលមានឈ្មោះថា Developer Land & House និង KP ម៉ន ដានី បានបោះទុនៗរាប់លានដុល្លារ ដើម្បីអភិវឌ្ឍតំបន់នោះ ឲ្យទៅជាលំនៅឋាន សាលារៀន មន្ទីរពេទ្យ សួនច្បារ លំហែរកាយ ហាងទំនិញផ្សេងៗ រីសត ហ្គារាស់សាំង ដោយមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ ទឹក ភ្លើង រួចជាស្រេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា ឃុនថាវង្ស ផងផាន់ ដែលជាម្ចាស់វិនិយោគនៅតំបន់នោះ បានថ្លែងប្រាប់អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២នេះថា មូលហេតុដែលលោកចង់វិនិយោគនៅតំបន់នេះ ឲ្យទៅជាលំដ្ឋាន សាលារៀន មន្ទីរពេទ្យ សួនច្បារ លំហែរកាយ ហាងទំនិញផ្សេងៗ រីសត ជាដើមនោះ ដោយសារតែតំបន់នេះជាតំបន់ ដែលមានសក្ដានុពល​ទាក់ទាញយ៉ាងខ្លាំង។  ម្យ៉ាងទៀតដោយសារតែតំបន់នោះ នៅមិនទាន់មានគម្រោងធំៗរបស់ក្រុមហ៊ុន ក៏ដូចជាការ​អភិឌ្ឍន៏អ្វីមួយនៅឡើយ។

ចំណែកលោកស្រី ម៉ន ដានី បានប្រកាសគាំទ្រជាមួយគម្រោងខាងលើនេះ ដោយអះអាងថានាពេលខាងមុខ​ក្រុមហ៊ុននឹងធ្វើផ្លូវតាមដងស្ទឹងនេះ និងជីកស្រះរៀបចំសួនច្បារ ដើម្បីទុកលំហែកាយផងដែរ។

សូមបញ្ជាក់ថា គម្រោងលំនៅឋាន និងដីឡូតិ៍ខ្នាតយក្ស នៅក្នុងខេត្តកំពង់ធំនេះ បានរៀបចំឡើងលើផ្ទៃដីជាង៣០០​ហិកតា ដោយក្រុមហ៊ុនវិនិយោគ KP Developer Land & House និង KP ម៉ន ដានី ស្ថិតនៅភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ មានចម្ងាយ២២៦គីឡូម៉ែត្រ ពីភ្នំពេញ ឬចម្ងាយត្រឹម៧៨ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប៕ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម