Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​រាប់ពាន់នាក់ រារាំង​ក្រុមជញ្ជីងចល័ត​យក​រថយន្តថៃ​ដឹក​លើសទម្ងន់ មកអនុវត្តតាមច្បាប់

បានផុស

នៅ

មានប្រជាពលរដ្ឋរាប់រយរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាទាំងយប់ ដើម្បីរារាំងមិន​ឲ្យ​ក្រុមការងារជញ្ជីងចល័ត នាំយករថយន្តថៃដែលចូលមកដឹកកសិផលខ្មែរលើសទម្ងន់ មកកាន់មន្ទីរជំនាញដើម្បីអនុវត្តតាមនីតិវិធីឡើយ បើទោះបីជាដឹងថា រថយន្តថៃទាំងនោះល្មើសនឹងផ្លូវច្បាប់យ៉ាងណាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកគ្នាមកធ្វើការរារាំងនេះ គឺចាប់តាំងពីល្ងាចរហូតដល់ម៉ោងជាង ៩ យប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុច ភូមិចំបក់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅ​លើកំណាត់ផ្លូវតាមបណ្តោយព្រំដែនថៃចេញពីច្រកកាប៊ីន។
ដោយនៅម៉ោងនោះ ប្រជាពលរដ្ឋនៅតែបន្តឡោមព័ទ្ធ និងមិន​ឲ្យ​ក្រុមមន្រ្តីជញ្ជីងចល័តយកឡានថៃ ដែល​ដឹក​លើស​ទម្ងន់ចេញពីទីតាំងឃាត់នោះឡើយ បើទោះបីព្រះរាជអាជ្ញាដឹកនាំកម្លាំងសមត្ថកិច្ច មានមន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីនគរបាល ជាច្រើននាក់ទៅជួយអន្តរាគមន៍ក៏ដោយ។ ដោយប្រជាពលរដ្ឋនិងម្ចាស់សាយឡូ នាំគ្នាលើកឡើងថា មួយឆ្នាំមាន​តែម្តងក្នុងការប្រមូលកសិផលទាំងនេះចេញពីចម្ការ។

កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នៅ​លើផ្លូវជាតិលេខ៥៩ ក្នុងស្រុកសំពៅលូន ក៏មានប្រជាពលរដ្ឋប្រមូលផ្តុំគ្នាតវ៉ាម្តងរួចមកហើយ ខណ:ដែលរថយន្តថៃកំពុងធ្វើសកម្មភាពសម្រុកដឹកចូលប្រទេសថៃដោយប្រើប្រាស់លើខ្នងផ្លូវ​លេខ​ ៥៩ កម្ពុជា ហើយការដឹកជញ្ជូនកសិផលខែ្មរនេះ គឺរថយន្តថៃដឹកលើសទម្ងន់សឹងគ្រប់រថយន្ត ហើយត្រូវបានក្រុមជញ្ជីងចល័តឃាត់បានជាច្រើនគ្រឿង ដើម្បីនាំយកមកកាន់មន្ទីរសាធារណការ ក្នុងការអនុវត្តតាមផ្លូវច្បាប់ ព្រោះអាចបង្កអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្លូវក្រវ៉ាត់ព្រំដែនផង។

ដោយឡែកការទាមទារបស់ប្រជាពលរដ្ឋ ឬ ម្ចាស់សាយឡូ នៅពេលនោះគឺស្នើសុំឲ្យមន្ត្រីអនុវត្តច្បាប់ធ្វើការពិន័យនៅនិងកន្លែងបានហើយ ដោយមិនចាំបាច់នាំយករថយន្តថៃមកកាន់ខេត្តឡើយ ព្រោះបើមិនដូច្នេះទេខាងភាគីថៃគេនិងមិនចូលមកទិញដំណាំកសិកម្មពោត ដំឡូង សណ្តែកនៅតាមព្រំដែនកម្ពុជាបន្តទៀតឡើយ។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការខេត្តបានបញ្ជាក់ថា ភាពតានតឹងកាលពីយប់មុិញនេះ គឺដោយសារតែមន្ត្រីជញ្ជីងចល័តបានឃាត់រថយន្រថៃដែលដឹកលើសទម្ងន់រហូតដល់ ៧០ តោន ហើយកម្លាំងបានបញ្ជាអោយរថយន្តនោះចូលទៅចាក់ពោតក្នុងសាយឡូវិញ ដើម្បីអូសក្បាលឡានយកមកខេត្ត ។

លោកបានបន្តថា នៅពេលនោះដែរប្រជាពលរដ្ឋបានសំណូមពរដល់មន្ត្រីជំនាញដោយសុំដឹកដល់កម្រិត ៥០ តោន ដែលជាធម្មតាកម្រិតស្តង់ដារត្រឹមតែ៤០តោនប៉ុណ្ណោះ។ នៅពេលនោះដែរក្រុមការងារក៏បានប្រាប់ពួកគាត់អោយធ្វើលិខិតស្នាមនិងផ្តិតមេដៃមកដើម្បីក្រុមការងារបញ្ជូនសំណូមពរនេះឆ្លងទៅក្រសួង។ នៅពេលនោះដែរ ពេលដែលកម្លាំងជំនាញត្រៀមនាំយករថយន្តដែលល្មើសចេញមក ក៏ស្រាប់តែមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាមករារាំងម្តងទៀត ដោយមិនអោយយករថយន្តថៃនោះចេញពីក្នុងសាយឡូឡើយព្រមទំងបានលួចចាក់ទម្លាយកង់រថយន្តថែមទៀតផង។

នៅក្នុងហេតុការណ៍នេះដែរ មានប្រភពមួយចំនួនបានអះអាងថា អាចមានមន្ត្រីយោធាម្នាក់ឈ្មោះ រោង សារីម នៅពីក្រោយខ្នងនៃការបើកដៃអោយដឹកលើសទម្ងន់ និងហាក់ដូចជាមានផែនការរួចជាស្រេចដើម្បីបង្កើតចលនានេះ ព្រោះនៅពេលនោះគេសង្គេតឃើញមន្ត្រីយោធារូបនេះបានត្រៀមបាយកញ្ចប់ និងទឹកសុទ្ធសម្រាប់ក្រុមប្រឆាំងផងដែរ។
ប៉ុន្តែទោះបីជាកាលពីយប់មានសភាពតានតឹង ហើយកម្លាំងបានដកថយនៅប្រមាណជាជិតពាក់កណ្តាលអាធ្រាត្រក៏ដោយ ក៏លោកប្រធានមន្ទីរបានសង្កត់ធ្ងន់ថា ព្រឹកនេះលោកនឹងបន្តនីតិវិធីដោយប្រើច្បាប់ជាធរមាន៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៣៥ នាទីutes មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង៤៣ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

សេចក្ដីជូនដំណឹង៥២ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម