Connect with us

ព័ត៌មានជាតិ

កសិករ​ដាំ​ស្លឹកគ្រៃ​ក្នុងស្រុក​ពញាឮ​ទទួលបាន​ទិន្នផល​ខ្ពស់​

បានផុស

នៅ

ប្រភេទ​ដំណាំ​ស្លឹកគ្រៃ​ដែលជា​ទម្លាប់​ចាស់​ពី​ដើម​រៀងមក​ភាគច្រើន​ដាំ​តាម​របង​ផ្ទះ​ ឬ​ក្រោយ​ផ្ទះ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ​ដោយ​ពុំបាន​ចាត់ទុកថា​ជា​ដំណាំ​មាន​ប្រយោជន៍​ច្រើន​ដល់​អ្ន​ក​ទទួលទាន​នោះ ឡើយ​។ ​ក៏ប៉ុន្តែ​ស្លឹកគ្រៃ​ជា​តម្រូវ​ទីផ្សារ​រាល់ថ្ងៃ​ ដែល​ធ្វើ​ឲ្យ​កសិករ​យើង​ងាក​មក​ដាំ​ស្លឹកគ្រៃ​ដោយ​មិន​រើស​ប្រភេទ​ដី​នោះឡើយ​ ដូចជា​ក្នុង​ស្រុក​ពញាឮ នៅ​តាម​មាត់ទន្លេ​ភាគច្រើន​ដាំ​ស្លឹកគ្រៃ​ដើម្បី​ផ្គត់​ផ្គង់​ដល់​ជីវភាព​គ្រួសារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករ​ឈ្មោះ ឃឿន​ ​រស់​នៅក្នុង​ឃុំ​ល្វាឯម ស្រុក​ពញាឮ​​ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា ​អ្នកស្រុក​នាំគ្នា​ដាំ​ស្លឹកគ្រៃ​តាម​ដង​ទន្លេ​ទ​ទួលបាន​ផល​ច្រើន​ដោយ​ចំណាយ​ទុន​តិច​ ហើយក៏​ពុំ​ទ​ទួ​ល​រង​នូវហានិ​ភ័យ​​ផងដែរ​។​​លោក​ ឃឿន ​បន្ត​ថា ​ត្បិតតែ​ស្លឹកគ្រៃ​ងាយ​ដាំ​ក៏​ពិ​តមែន តែ​ត្រូវ​ប្រើ​ពេលវេលា​ច្រើន​ចាប់ពី​៤​ទៅ​៥​ខែ​ដែរ​ ទម្រាំ​បាន​ផល​បញ្ចេញ​លក់​លើ​ទីផ្សារ​។ ​កសិករ​រូប​នេះ​ប​ន្តទៀត​ថា ​គាត់​ទើប​តែ​នឹង​ដាំ​ស្លឹកគ្រៃ​នេះ​២​ឆ្នាំ​ប៉ុណ្ណោះ ​ហើយ​នៅ​ក្នុង​ភូមិសាស្ត្រ​តំបន់​នេះ​​ប្រជាពលរដ្ឋ​ដាំ​ច្រើន​ ​ក៏ដោយ​សារ​មិន​ទុក​ដី​ឲ្យ​ទំនេរ​ចោល​នោះដែរ​។​

ក្នុង​ក្បាលដី​៤០បណ្តោយ​២០០​ម៉ែត្រ ​ក្នុង​ការចំ​ណាយ​ដាំ​ដើម​ស្លឹកគ្រៃ​ប្រើប្រាស់​ទុន​ប្រមាណ​៣​លាន​រៀល​។​ ដោយឡែក​នៅ​ក្នុង​ទីផ្សារ​ត​ម្លៃ​ស្លឹកគ្រៃ​លក់​គិត​ជា​គីឡូក្រាម​ឬ​បំបែក​ជាដើម​តូច​ៗ​លក់រាយ​

​រាល់ថ្ងៃ​ពុំ​ដែល​សល់​នោះ​ឡើយ​។​ ដំណាំ​ស្លឹកគ្រៃ​មិន​សំដៅ​តែ​ដាំ​លើ​ដី​ល្បាយ​មាត់ទន្លេ​នោះ​ទេ​ គេ​សង្កេតឃើញ​នៅ​តាម​ជើងភ្នំ ពិសេស​ជើងភ្នំ​គូលែន​ក៏មា​ន​ដាំ​ស្លឹកគ្រៃ​នេះ​ច្រើន​ដែរ​ ដោយ​ការ​ដាំ​បុក​ដាំ​ដូចជា​ស្រូវ​ចម្កា​រដែរ​៕

អត្ថបទ ៖ ​កញ្ញា វ៉ាត​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

ព័ត៌មានជាតិ៤ ម៉ោង មុន

ដើម្បីប្រសិទ្ធភាព ប្រើឱ្យចំគោលដៅ តម្លាភាព! រដ្ឋ នឹងបង្កើតមូលនិធិគ្រប់គ្រងថវិកាបានមកពីការបរិច្ចាគគាំទ្រកងទ័ពកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម