Connect with us

ព័ត៌មានជាតិ

យុវជនកម្ពុជាភាគច្រើនចាប់អារម្មណ៍សិក្សាទៅលើជំនាញយានយន្ត

បានផុស

នៅ

បច្ចុប្បន្ននេះមានយុវជនកម្ពុជាភាគច្រើនបានចាប់អារម្មណ៍សិក្សាទៅលើជំនាញយានយន្តដោយសារជំនាញនេះងាយស្រួលរកការងារធ្វើពេលនិស្សិតរៀនចប់។

លោក មួង ផាស៊ី នាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១០ ខែកក្កដា នេះថាកូនខ្មែរយើងបានចាប់ផ្តើមចាប់អារម្មណ៍សិក្សាទៅលើជំនាញមេកានិក ឬយានយន្តដោយបច្ចុប្បន្ននេះមាននិស្សិតកំពុងសិក្សាចំនួន១០៨៣នាក់ ខណៈកាលពី១០ឆ្នាំមុនមាននិស្សិតចំនួន៣០នាក់ប៉ុណ្ណោះ ពោលគឺមិនសូវមានការចាប់អារម្មណ៍ទៅលើមុខជំនាញនេះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា ក្រៅពីមុខជំនាញមេកានិចនិស្សិតក៏ចាប់អារម្មណ៍សិក្សាច្រើនផងដែរទៅលើជំនាញអគ្គិសនីដែលមាននិស្សិតចំនួន១៧៧៥នាក់ និងជំនាញសំណង់ និងស្ថាបត្យកម្មដែលមាននិស្សិត១៣៣៣នាក់។

លោកបានបន្តទៀតថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC បានបង្កើតឡើងកាលពីឆ្នាំ២០០៥ហើយរហូតមកដល់ពេលនេះមានរយៈពេល១៧ឆ្នាំមកហើយ ពោលគឺនៅមានភាពក្មេងខ្ចីជាងសាលាផ្សេងៗទៀតដោយមាននិស្សិតកំពុងសិក្សាចំនួន៥៧៤៥នាក់សិក្សាទៅលើមុខជំនាញចំនួន២១ ខណៈនៅឆ្នាំ២០៥៥មានតែ២៤៨នាក់ប៉ុណ្ណោះ។

លោកបានបន្ថែមទៀតថា ក្នុងចំណោមនិស្សិត៥៧៤៥នាក់ក្នុងនោះមាន៦៥ភាគរយមកពីជនបទដោយពួកគេត្រូវបង់ការ​សិក្សាចំនួន៤០០ដុល្លារសម្រាប់ថ្នាក់មធ្យមសិក្សានិង៦០០ដុល្លារសម្រាប់ថ្នាក់ឧត្តមសិក្សា។ យ៉ាងណាក៏ដោយ
លោក​បាន​បញ្ជាក់ថា ទោះបីជាសិស្សនិស្សិតបង់ថ្លៃសិក្សាក៏ពិតមែនក៏រដ្ឋបានចំណាយប្រមាណ៨០០ដុល្លារបន្ថែមទៅលើនេះផងដែរដូចជាសម្ភារបណ្តុះបណ្តាលជាដើម។

លោកបានបន្ថែមឱ្យដឹងទៀតថា ការសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជានិស្សិតទទួលបានការងារខ្ពស់ក្នុងចំណោមសិស្សនិស្សិតដែលរៀនចប់អាចទទួលបានការងារប្រមាណ៨៧ភាគរយនៅតាមក្រុមហ៊ុនធំៗជាច្រើនដូចជាក្រុមហ៊ុនវីតាល់ក្រុមហ៊ុនជីបម៉ុងនិងក្រុមហ៊ុនអ អឹមអេដែលផ្តោតទៅលើវិស័យរថយន្ត។

លោកបានឱ្យដឹងទៀតថា ចំណែកសិស្សនិស្សិតដែលនៅសល់ចំនួន១៣ភាគរយទៀតមានអ្នកខ្លះត្រូវសិក្សាបន្តទៀតនិងខ្កះទៀតចេញបើកមិខរបររកស៊ីដោយខ្លួនឯង។ ជាមួយគ្នានេះដែរ លោកនាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានបញ្ជាក់បន្ថែមទៀតថាក្រៅពីនេះក៏មាននិស្សិតមួយចំនួនបានចេញទៅធ្វើការទៅលើជំនាញផ្សេងៗនៅក្រៅប្រទេសផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានជាតិ៥៦ នាទីutes មុន

សម្តេចធិបតី កោតសរសើរក្រសួងការងារ និង ភាគី​ពាក់ព័ន្ធ ដែល​ខិតខំប្រឹងប្រែង​ធ្វើ​ឱ្យ​លេចចេញ​ទារក​ដ្ឋាន​ក្នុង​រោងចក្រ​

ព័ត៌មានជាតិ១ ម៉ោង មុន

ស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជាង៤ពាន់នាក់

សុគា គីមលាង
ជីវិតកម្សាន្ដ២ ម៉ោង មុន

សុគា គីមលាង រំភើបចិត្ត ព្រោះកុនសម្តែងលើកដំបូងរបស់ខ្លួន ត្រៀមចាក់បញ្ចាំងក្នុងពិពរណ៍ភាពយន្ត នៅហុងកុង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ការតែងតាំងមេបញ្ជាការកងទ័ពជើងទឹកដោយព្រះរាជក្រឹត្យ តាមសំណើនាយករដ្ឋមន្រ្តី គឺស្របតាមច្បាប់ គ្មានអ្វីខុសឡើយ

Sokha Hotels

ព័ត៌មានពេញនិយម