ព័ត៌មានជាតិ
តើការច្រណែននិន្ទារាប់ជាជំងឺផ្លូវចិត្តដែរទេ?
ដំបូងយើងត្រូវដឹងថា ហេតុអ្វីបានជាមនុស្សមានអារម្មណ៍ច្រណែន? អ្នកចិត្តវិទ្យាបង្ហាញថា ការច្រណែនអាចមកពីអារម្មណ៍នៃការគោរពខ្លួនឯងទាប ឬខ្វះទំនុកចិត្ត។ ហើយនៅពេលនរណាម្នាក់មិនសប្បាយចិត្តនឹងខ្លួនឯង ធ្លាប់មានលទ្ធផលជីវិតមិនសូវល្អ មានគ្រួសារមិនសូវរលូន នឹងអាជីពមួយណាក៏មិនឈានឡើង រវើរវាយ ធុញថប់ និងអសន្តិសុខ ផ្លូវចិត្ត ជាសន្សឹមៗអាចបណ្ដាលឲ្យមានកើតអារម្មណ៍ច្រណែននិងឃ្លាតឆ្ងាយពីការពិត។
ការច្រណែនក្នុងទំនាក់ទំនងស្នេហា

ការច្រណែននេះ ជាធម្មជាតិដែលយើងម្នាក់ៗមានអារម្មណ៍ច្រណែនឈ្នានីសមិនសុខស្រួលនៅចំណុចខ្លះក្នុងទំនាក់ទំនងដោយសារតែស្រឡាញ់មនុស្សម្នាក់ទៀតហើយខ្លាចមានគេមកនៅរារាំង ព្រោះការភ័យខ្លាចថា មនុស្សជាទីស្រឡាញ់អាចរកអ្នកផ្សេងមកជំនួសយើង។ តែប្រសិនបើការច្រណែនកើតមានជាញឹកញាប់និងមិនសមហេតុផល អាចជាកម្រិតផ្តើមខាងរោគសាស្ត្រ។ ចំពោះបុគ្គលដែលច្រណែនខ្លាំងហួសពេក ការច្រណែននោះតែងតែនាំទៅរកក្តីបញ្ចប់នៃទំនាក់ទំនងស្នេហា។
អ្នកចិត្តវិទ្យាវិវត្តបានចំណាយពេលជាច្រើនឆ្នាំដើម្បីស្រាវជ្រាវការច្រណែន។ នៅក្នុងការពិនិត្យឡើងវិញនាឆ្នាំ (២០០៤) គេបានបានសរសេរថាការច្រណែនអាចផ្តល់“ គុណប្រយោជន៍” សម្រាប់បុរសនិងស្ត្រី។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត Buss (១៩៩៥) បានសន្និដ្ឋានថាសំណុំខួរក្បាលជាក់លាក់របស់មនុស្សយើង កំណត់នូវប្រតិកម្មច្រណែនហើយបានរកឃើញថាបុរសមានការច្រណែននឹងភាពមិនស្មោះត្រង់ខាងរាងកាយ ខណៈពេលដែលស្ត្រីកាន់តែច្រណែននឹងភាពមិនស្មោះត្រង់ខាងអារម្មណ៍។
មនុស្សច្រណែនអ្នកដទៃ

អារម្មណ៍អសន្តិសុខ និងប្រៀបធៀបគ្នាទាំងអស់សង្ឃឹមថាធ្វើតាមដូចគេបាន គឺជាប្រភពទូទៅនៃការច្រណែន។ អត្តសញ្ញាណអន់ថយនៃភាពជឿជាក់លើខ្លួនឯងក៏ជាដើមចមនៃរោគច្រណែន ឧទាហរណ៍មិនមានទំនុកចិត្តថា ខ្លួនមានតម្លៃគ្រប់គ្រាន់ធៀបជាមួយម្នាក់ទៀតបាន។ ដើម្បីធ្វើឲ្យមនុស្សនានាទៀតងាកមកចាប់អារម្មណ៍នឹងខ្លួនដែលខ្លួននៅមិនទាន់សក្ដិសមនៅឡើយ បានបង្កើតភាពច្រណែនជាច្រើននៅលើលោកយើងនេះ។ និយាយម៉្យាងទៀតមនុស្សដែលមានថាមពលចិត្តខ្ពស់ មានការងារជាប់រដឹកនិងមានគោលដៅជីវិតត្រឹមត្រូវ មិនងាយច្រណែនអ្នកផ្សេងដាច់ខាតហើយមិនខ្លាចការផ្ដួលឬមិនខ្លាចថាអ្នកណាមិនចាប់អារម្មណ៍ខ្លួនដែរ។
ការថប់បារម្ភ

ការថប់បារម្ភនិងកង្វល់ក្នុងចំណោមមនុស្សម្នានាសម័យកាលថ្មីៗនេះមួយចំណែកធំដោយសារតែឲ្យតម្លៃខ្លួនទៅប្រៀបនឹងមនុស្សដែលគេធ្វើសកម្មភាពជានិច្ច ឯខ្លួនមិនធ្វើអ្វីជាដុំកំភួនហើយទៅចង់បានលទ្ធផលឬការចាប់អារម្មណ៍ដែរ។
នេះជាស្ទីលនៃការគិតប្រភេទដែលពិបាកព្យាបាលបំផុតក្នុងពិភពលោក គឺក្នុងការមិនអាចគ្រប់គ្រងការពិចារណារបស់ខ្លួន គឺភាពមិនប្រាកដប្រជានៃបុគ្គលដែលចង់បានការចាប់អារម្មណ៍ហួសហេតុទាំងដែលខ្លួនមិនខំធ្វើការ។
បុរសនិងស្ត្រីជាច្រើនបានរស់នៅរ៉ាំរ៉ៃជាមួយនឹងការច្រណែនប៉ុន្តែភាពវង្វេងស្មារតីនោះមិនធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីឈានទៅធ្វើរោគវិនិច្ឆ័យនៃជម្ងឺវិកលចរិកពេញលេញនៅឡើយទេ អ៊ីចឹងហើយបានជាការព្យាបាលមានភាពស្មុគស្មាញ។ បុរសនិងស្ត្រីដែលមានភាពវង្វេងស្មារតីស្រាលឬមធ្យមមានការលំបាកយ៉ាងខ្លាំង មានសញ្ញាមួយចំនួនដូចជា
លំបាកខ្លាំងក្នុងការជឿទុកចិត្តអ្នកដទៃ
ជារឿយៗមានចេតនាអាក្រក់ទៅនឹងបំណងរបស់អ្នកដទៃ
មានអារម្មណ៍ថាខ្លួនឯងរងគ្រោះនិងត្រូវបានធ្វើទុក្ខបុកម្នេញ
មានអារម្មណ៍ថាអ្នកដទៃមិនចង់ទទួលយកពួកគេ
មានអារម្មណ៍ថាអ្នកដទៃកំពុងព្យាយាមបំផ្លាញពួកគេ
មានអារម្មណ៍ថាតែងតែត្រូវបានបដិសេធ
ចូលចិត្តអនុវត្តិការបន្ទោសដល់អ្នកដទៃជាជាងដឹងអំពីគុណវិបត្តិឬកំហុសខ្លួន
ជាញឹកញាប់ពួកគេច្រណែននិងចាប់យកវិធីគុំកួនស្ងាត់ៗលាក់កំបាំង។

ចុះតើអាចព្យាបាលបានដែរទេ?
ត្រូវចាំថា មិនមែនភាពលោភលន់ដែលកំពុងវាយត្របាក់ជំរុញពិភពលោកទៅរកវេទនាទេ ប៉ុន្តែគឺការច្រណែនឈ្នានីស។ ដូច្នេះប្រសិនបើអ្នកធ្លាប់ចាប់អារម្មណ៍ថាខ្លួនឯងមានអារម្មណ៍ច្រណែនឈ្នានីសនិងមានសញ្ញាណទាំងប៉ុន្មានឬខ្លះខាងលើ សូមចាំថា វាមិនអីទេ ប្រសិនយើងនៅដឹងខ្លួនថាយើងពិតជាកំពុងស្ថិតក្នុងការច្រណែន។ ចូរជួយខ្លួនឯងដោយគ្រប់គ្រងអារម្មណ៍អវិជ្ជមានហើយស្គាល់ពួកគេ(ការច្រណែននោះ)ឲ្យបានច្បាស់។ ជាជាងស្អប់ខ្លួនឯង ផ្ទុយទៅវិញ យើងត្រូវគិតអំពីអារម្មណ៍របស់យើងថាហេតុអ្វីធ្លាក់ខ្លួនមកជាមនុស្សរបៀបនេះ? យើងចង់បានពេក? ចូលចិត្តធៀបពេក? មើលទៅអ្នកដែលខ្ពស់ជាងយើងពេក? ឬយើងដើរជាមួយមនុស្សខុស?
នៅក្នុងចិត្តវិទ្យា ការនិយាយនឹងខ្លួនឯងនេះត្រូវបានគេហៅថា“ មេតាណុល” ឬគិតអំពីការគិតរបស់ខ្លួនយើង។ អ្នកចិត្តសាស្រ្តខ្លះប្រើពាក្យតែមួយដើម្បីរួមបញ្ចូលអំពីអារម្មណ៍នេះ។
ឧទាហរណ៍នៅពេលណាដែលយើងមានអារម្មណ៍ចង់ខឹងឬវាយបកឬប្រណៃនរណាម្នាក់ អាចសាកល្បងដកដង្ហើមវែងៗនិងសួរខ្លួនឯងនូវសំណួរដូចខាងក្រោមៈ
តើខ្ញុំមានអារម្មណ៍នេះព្រោះអ្វី? ខ្ញុំមានអសន្តិសុខផ្លូវចិត្ត? ជាការច្រណែនឈ្នាសនីសមែនទេ? ហេតុអ្វីខ្ញុំយកខ្លួនឯងទៅទាក់ទងនឹងមនុស្សធុននោះ? តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យមានអារម្មណ៍បែបនេះ? តើខ្ញុំកំពុងតែមានប្រតិកម្មរាល់ពេលឃើញជីវិតគាប់ប្រសើររបស់នរណាផ្សេង? ហេតុផលអ្វីដែលខ្ញុំមានអារម្មណ៍ដូចជាអ្នកចាញ់បើប្រៀបធៀបជាមួយមិត្តភ័ក្ដិរបស់ខ្ញុំ? តើខ្ញុំមានការងារអ្វីដែលតំណាងខ្លួនខ្ញុំហើយគួរឱ្យគោរពដែរទេ?
ផ្តាច់ខ្លួនយើងពីក្នុងរង្វង់ស្ថានភាពនេះ ហើយស្រមៃថាយើងគឺជាភាគីទីបីអព្យាក្រឹត ដែលសង្កេតមើលមកហើយពិចារណាពីខាងក្រៅ ដូចជាកំពុងមើលមិនឃើញមើលខ្លួនឯងនិងកត់ចំណាំ ដោយព្យាយាមរកមូលហេតុពិត។
ការពិនិត្យមើលខ្លួនឯងដូចនេះនឹងមិនផ្តល់ចម្លើយភ្លាមៗទេ។ ប៉ុន្តែយូរ ៗ ទៅវាអនុញ្ញាតឲ្យយើងគ្រប់គ្នាបានយល់ពីខ្លួនអ្នកកាន់តែច្បាស់។
ប្រែសម្រួល៖ សុភា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច