Connect with us

ព័ត៌មានជាតិ

​អភិបាលខេត្តស្ទឹងត្រែង​ជំរុញឱ្យក្រុមប្រឹក្សា​ឃុំសង្កាត់​រួមគ្នា​អនុវត្តការងារ​បម្រើប្រជាពលរដ្ឋ​ដោយស្មោះសរ

បានផុស

នៅ

អភិបាលខេត្តស្ទឹងត្រែងបានជំរុញឲ្យក្រុមប្រឹក្សាដែលចូលកាន់តំណែងដឹកនាំក្នុងឃុំសង្កាត់នៅ​អាណត្តិទី៥ ត្រូវរួមគ្នាអនុវត្តការងារបម្រើប្រជាពលរដ្ឋដោយស្មោះសរ ដោយបំពេញ​កាតព្វកិច្ច​ជូនម្ចាស់ឆ្នោតឱ្យបានឆ្លើយតបទៅតាមសំណូមពរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ អាណត្តិទី ៥សមាជិកក្រុមប្រឹក្សា​ទាំងអស់ត្រូវសហការគ្នាដោយយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញ​កាតព្វកិច្ចរបស់​ខ្លួនជាថ្នាក់​ដឹកនាំ ដើម្បីធ្វើឱ្យឃុំសង្កាត់មានការអភិវឌ្ឍរីកចម្រើនជាងអាណត្តិកន្លងមក។   

លោកអភិបាលខេត្តក៏មានប្រសាសន៍សាទរចំពោះការចូលកាន់តំណែងថ្មីនេះ ហើយចៅសង្កាត់ ជំទប់ ទាំងអស់ត្រូវដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ អនុវត្តគោលការណ៍​អភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន មិនប្រកាន់បក្សពួក និន្នាការនយោបាយអ្វីឡើយ។

លោក ស្វាយ សំអ៊ាងមានប្រសាសន៍បន្ថែមថា៖ នៅអាណត្តិថ្មីនេះ ត្រូវពិនិត្យមើល​គ្រប់ហេដ្ឋា​រចនា​សម្ព័ន្ធហើយរៀបចំផែនការអភិវឌ្ឍជាអទិភាព ឱ្យបានទៅតាមសំណូមពររបស់បងប្អូនប្រជា​ពលរដ្ឋ​យើង ដើម្បីឈានឆ្ពោះទៅរួមចំណែក  ក្នុងការកាត់បន្ថយភាពក្រីក្រ​របស់ប្រជាពលរដ្ឋ​នៅ​តាមមូលដ្ឋាន។

លោក ជា ម៉ាលីចៅសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង អាណត្តិទី ៥បានធ្វើការប្តេជ្ញា​ចិត្តនិងសហការគ្នា​ប្រឹងប្រែងដឹកនាំការងារបម្រើប្រជាពលរដ្ឋនៅក្នុងសង្កាត់​ឱ្យបានកាន់តែប្រសើរ​ឡើងជាង​អាណត្តិ​កន្លងមក ជាពិសេសបម្រើសេវាតម្រូវការ និងសេវាសាធារណផ្សេងៗទៀតឱ្យ​បានឆ្លើយតបតាម​សំណូមរបស់ប្រជាពលរដ្ឋយើង ដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត កាលពីថ្ងៃទី០៥មិថុនា​កន្លងមកនោះ។

សូមបញ្ចាក់ថា៖គ្រប់សង្កាត់ទាំងបួននៅក្នុងក្រុងស្ទឹងត្រែងបានប្រកាសទទួលស្គាល់សមាសភាព ចៅសង្កាត់- ជំទប់ទី១-ជំទប់ទី២-សមាជិកក្រុមប្រឹក្សា អណត្តិទី៥ គ្រប់ សង្កាត់ រួមហើយតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដើម្បីបំពេញលក្ខខណ្ឌឱ្យក្រុមប្រឹក្សាទាំងអស់ចូល​បំពេញ​ការងារជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១៦ វិនាទី មុន

គ្រូភ្នំពេញក្រោន ថា ប៉ះ ព្រះខ័នរាជ​ស្វាយរៀង ស្អែក ទោះចាញ់ ឬ ឈ្នះ អត់ទាន់រកឃើញជើងឯក

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ប៉ូលិសឥណ្ឌូណេស៊ី​​​ចេញបទបញ្ជា​ឲ្យ​អ្នកសារព័ត៌មាន​និង​អ្នកស្រាវជ្រាវ​បរទេស​​​សុំអនុញ្ញាត​ ខណៈ​សមាគម​សារព័ត៌មាន​​បរិហារ​​តប​​

ព័ត៌មានជាតិ២១ នាទីutes មុន

តើសហជីពយល់យ៉ាងណាចំពោះការដំឡើងពន្ធរបស់អាមេរិកមកលើកម្ពុជា៤៩ភាគរយ?

កីឡា២៧ នាទីutes មុន

សុខ​ ធី​ មក​ខ្មែរ​វិញ​ជិត​២ឆ្នាំ​នេះ​ទទួល​​ជោគជ័យ​ឈ្នះ​ពាន​ ខ្សែក្រវាត់​ ប៉ុន្តែ​នៅ​រឿង​មួយ​នេះ…

ព័ត៌មានជាតិ២៧ នាទីutes មុន

ខេត្តព្រះសីហនុនឹងស្វាគមន៍តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ​ជាមួយទុនវិនិយោគ១៨០ លានដុល្លារ​

Sokha Hotels

ព័ត៌មានពេញនិយម