ព័ត៌មានជាតិ
សម្តេចតេជោ ផ្តល់អនុសាសន៍ ៤ចំណុច ដើម្បីឲ្យការរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ទទួលបានជោគជ័យ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់អនុសាសន៍ដើម្បីឲ្យការរៀបចំប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ទទួលបានជោគជ័យ ដែលអនុសាសន៍នោះមាន ៤ចំណុចរួមាន៖

ទី១. គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ត្រូវយកចិត្តទុកដាក់លើគ្រប់មុខសញ្ញា គ្រប់គ្រងព្រឹត្តិការណ៍សំខាន់ៗឲ្យបានរួចរាល់ ជាពិសេសការងារ ដែលប្រើប្រាស់ពេលយូរ ត្រូវចាប់ផ្ដើមពីពេលនេះតទៅ ដូចជារៀបចំកែលម្អជួសជុលទីលានប្រកួត រៀបចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា ការរៀបចំពិធីបើក និងពិធីបិទ ព្រមទាំងទីកន្លែងស្នាក់នៅហូបចុក និងដឹកជញ្ជូន ជាដើម។ ជាមួយគ្នានោះត្រូវ ជំរុញឱ្យបានខ្លាំងថែមទៀត ក្នុងការអភិរក្សកម្រិតបច្ចេកទេសកីឡា រួមទាំងកីឡាល្បុក្កតោខ្មែរ កីឡាយុទ្ធគុនឥណ្ឌូនេស៊ី និងកីឡាក្យូដូ ជប៉ុន។

ទី២. ស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ចូលរួមយុទ្ធនាការផ្សព្វផ្សាយ និងយុទ្ធនាការលាងសម្អាតផ្ទះ និងសង្គម តាមរយៈយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត។ កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ សេវាល្អ កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន និងកីឡារស់ក្នុងសន្តិភាព ឲ្យបានផុសទាំងក្នុង និងក្រៅប្រទេស។
ទី៣. ស្នើឲ្យក្រសួងអប់រំ ពិនិត្យលទ្ធភាពពន្យារវិស្សមកាលតូចក្នុងអំឡុងពេលចូលឆ្នាំខ្មែរ រហូតដល់ថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បីឱ្យសិស្ស និស្សិត បានចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរលើកទឹកចិត្តកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ។
ទី៤. អំពាវនាវដល់បណ្ដាប្រទេសជាសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មេត្តាប្រផ្តល់នូវការគាំទ្រគ្រប់ទម្រង់ តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ទទួលបានជោគជ័យ។
សូមបញ្ជាក់ថា ការផ្តល់អនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅព្រឹកថ្ងៃចន្ទ ទី ១១ ខែកក្កដា ឆ្នាំ ២០២២នេះ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ