ព័ត៌មានជាតិ
ក្រសួងការងារ នឹងបើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនរយៈពេល ៣ខែ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគ្រោងនឹងបើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងាររយៈពេល៩០ថ្ងៃ គឺចាប់ពីខែកក្កដា ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ នេះតទៅ នៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេស សួន ឧស្សាហកម្ម រោងចក្រ សហគ្រាស គ្រឹះស្ថាន ទូទាំងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
យោងតាមសេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី ១១កក្កដានេះ បានឱ្យដឹងថា ដើម្បីឱ្យការរៀបចំយុទ្ធនាការផ្សព្វផ្សាយខាងលើបានទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព ក្រសួងស្នើសុំដល់នាយក ឬម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ត្រូវផ្តល់កិច្ចសហការផ្តល់ទីកន្លែង និងរៀបចំកម្មករនិយោជិត ឱ្យបានចូលរួមស្វែងយល់ពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់ បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដែលមានរយៈពេលយ៉ាងតិចចំនួន២ ម៉ោងក្នុងមួយពេល។
ក្រសួងបានបន្តថាមួយវិញទៀត នាយក ឬម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ត្រូវធានាថាកម្មករ និយោជិតរបស់ខ្លួនបានចូលរួមដើម្បីយល់ដឹងពីកាតព្វកិច្ច សិទ្ធិ និងអត្ថប្រយោជន៍នៃការចូលរួមក្នុងផ្នែកប្រាក់ សោធ។
ក្រសួងសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់តំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម រោងចក្រ សហគ្រាស គ្រឹះស្ថាន ទាំងអស់ ផ្តល់កិច្ចសហការក្នុង ការអនុវត្តតាមសេចក្ដីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
គួរបញ្ជាក់ថា អន្តរក្រសួងបានប្រកាស ដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ និងក្រសួងការងារបានប្រកាសស្តីពីកាលបរិច្ឆេទនៃការចាប់ផ្ដើមបង់ភាគទាននៃរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនតាមរបបភាគទាន ជាកាតព្វកិច្ច និងរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២៕ សំអឿន
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា