ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ ៖ ខេត្តត្បូងឃ្មុំ នឹងក្លាយជាខេត្តអស់មីន ក្នុងរយៈពេល ៦ខែ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”
ភ្នំពេញ ៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាលើការងារបោសសម្អាតមីនក្នុងខេត្តត្បូងឃ្មុំ រវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC)។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា ការចុះកិច្ចសន្យានេះ បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ដែលនេះគឺជាការចាប់ផ្តើមអនុវត្តន៍ការងារបោសសម្អាតមីនដំណាក់កាលដំបូង នៃគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីប្រកាសខេត្តត្បូងឃ្មុំ ជាខេត្តអស់មីន ក្នុងរយៈពេល ០៦ខែ ហើយបន្ទាប់ពីកុងត្រានេះ កម្លាំង NPMEC នឹងចាប់ផ្តើមបោសសម្អាតនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងបញ្ជាក់បន្ថែមថា “បន្ទាប់ពីក្រុមការងារបច្ចេកទេសអាជ្ញាធរមីន និងមជ្ឈមណ្ឌលជាតិកងកម្លាំងរក្សាសន្តិភាព NPMEC បានចុះពិនិត្យ និងវាយតម្លៃរួមគ្នានូវស្ថានភាពចម្ការមីនជាក់ស្តែងក្នុងខេត្តត្បូងឃ្មុំ តាមវិធីសាស្ត្រផ្ទៀងផ្ទាត់ការប្រើប្រាស់ផ្ទៃដីមានមីនជាក់ស្តែង (Ground Data Verification) ផ្ទៃដីចំនួន ៣.៩៨៤.២១៩ ម៉ែត្រក្រឡា នឹងត្រូវបោសសម្អាតឲ្យអស់ក្នុងខេត្តត្បូងឃ្មុំ”។
លោកបន្តទៀតថា ដើម្បីបញ្ចប់វត្តមានគ្រាប់មីននៅខេត្តត្បូងឃ្មុំ យើងត្រូវការប្រើប្រាស់ថវិកាសរុបចំនួន ៧៦៤.៣០២ ដុល្លារអាមេរិក ក្នុងនោះត្រូវចំណាយលើ ការចុះផ្ទៀងផ្ទាត់ផ្ទៃដីជាមុន ត្រួតពិនិត្យគុណភាព ក្នុងកំឡុងពេលប្រតិបត្តិការបោសសម្អាត និងការងារបោសសម្អាតមីនទាំងស្រុង។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា ក្រៅពីការងារបោសសម្អាតមីននៅខេត្តត្បូងឃ្មុំ ថ្ងៃនេះក្រុមការងារអាជ្ញាធរមីន កំពុងធ្វើការជាមួយក្រុមការងារកងទ័ពជើងគោក កំពុងចុះពិនិត្យ និងវាយតម្លៃស្ថានភាពចម្ការមីននៅស្រុកឧត្តុង្គ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនាពេលឆាប់ៗនេះ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់