ព័ត៌មានជាតិ
មន្ត្រីរាជការជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាអាណត្តិទី ៥ ត្រូវធ្វើពាក្យព្យួរការងារនៅក្រសួង ឬអង្គភាពសាមីរបស់ខ្លួន
ក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីរាជការ ដែលបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ ត្រូវធ្វើពាក្យសុំព្យួរការងារទៅសាមីក្រសួង ឬសាមីអង្គភាពរបស់ខ្លួនទើបអាចបំពេញការងារជាក្រុមប្រឹក្សាបាន។ ការណែនាំនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ ពិនិត្យឃើញថា មានមន្ត្រីរាជការមួយចំនួនដែលបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងអាណត្តិទី ៥នេះ។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយជម្រាបជូនអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ស្តីពី ការស្នើសុំស្ថិតនៅក្រៅក្របខ័ណ្ឌដើម របស់មន្ត្រីរាជការ ដែលបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ដែលទើបទទួលបាននៅថ្ងៃទី ១២ ខែកក្កដានេះថា តាមបទប្បញ្ញត្តិមាត្រា ៣៧ នៃច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់បាន តម្រូវឲ្យមន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ នគរបាលជាតិ ដែលជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សារួចហើយ ប្រសិនបើមានបំណងចង់បម្រើការងារជាសមាជិកក្រុមប្រឹក្សានោះ សាមីខ្លួនត្រូវធ្វើពាក្យតាមឋានានុក្រមទៅសាមីក្រសួង ឬសាមីអង្គភាព ដើម្បីទៅបម្រើការងារក្រៅក្របខណ្ឌដើមក្នុង រយៈពេលនៃអាណត្តិរបស់ក្រុមប្រឹក្សា។
លោក សក់ សេដ្ឋា បានបបន្តថា ក្នុងរយៈពេលនៃអាណត្តិនេះ សាមីខ្លួនមានសិទ្ធិឡើងថ្នាក់ ឋានន្តរស័ក្តិ និងរក្សាអតីតភាពការងារសម្រាប់ទទួលសោធននិវត្តន៍។ នៅពេលចប់អាណត្តិជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ សាមីខ្លួនត្រូវធ្វើពាក្យស្នើសុំត្រឡប់មកបម្រើការងារនៅក្រសួង ឬអង្គភាពដើមវិញ។ ប៉ុន្តែមុខងារ និងមុខតំណែង អាស្រ័យសាមីក្រសួង ឬសាមីអង្គភាព ជាអ្នកសម្រេច៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ