ព័ត៌មានជាតិ
ពលរដ្ឋស្នើអាជ្ញាធរពន្លឿនការស្ថាបនា ទីតាំងបាក់ច្រាំងទន្លេនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណៈរយៈពេល ៤ខែហើយ មិនទាន់ស្ថាបនា
បញ្ហាបាក់ច្រាំងទន្លេ នៅចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបង្កឲ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរទៅៗ រហូតដល់បាក់កំណាត់ផ្លូវបេតុងត្រង់ទីកន្លែងមួយចំនួនហើយ។ ផ្ទះប្រជាពលរដ្ឋ ដែលរស់នៅស្របច្បាប់ត្រង់ចំណុច ដែលបាក់ច្រាំងទន្លេនោះ មិនអាចចេញចូលផ្ទះបានទេ ដោយសារគ្មានផ្លូវ។

ប្រជាពលរដ្ឋរៀបរាប់ឲ្យដឹងថា ការបាក់ច្រាំងទន្លេសាប នៅចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គឺចាប់ផ្តើមបាក់តាំងពីរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ មកម៉្លេះ ដែលធ្វើឲ្យពួកគាត់រស់នៅតំបន់នោះ មានការព្រួយបារម្មណ៍យ៉ាងខ្លាំង ដោយសារមានផ្ទះប្រមាណ ៣ខ្នងមកហើយ ត្រូវបានបាក់ធ្លាក់ចូលទឹកទន្លេ តែសំណាងល្អ មិនមានប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋឡើយ។

ប្រជាពលរដ្ឋរៀបរាប់បន្តឲ្យដឹងទៀតថា ការច្រាំងទន្លេនេះ គឺមានរយះពេលជិត ៤ខែមកហើយ ដោយបច្ចុប្បន្នពួកគាត់រស់នៅទាំងភ័យខ្លាចបំផុត ដោយខ្លាចបាក់បន្តមកទៀតប៉ះពាល់ដល់លំនៅដ្ឋានរបស់ពួកគាត់។ ដោយសារបញ្ហានេះ អ្នកភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សូមទទូចស្នើទៅដល់អាជ្ញាធរ ស្ថាប័ន មន្ទីរ ពាក់ព័ន្ធ ជាពិសេសមន្ត្រីជំនាញសាលារាជធានីភ្នំពេញ សូមមេត្តារួសរាន់ជួយដោះស្រាយ ស្ថាបនាឲ្យបានលឿន ជៀសវាងបាក់ប៉ះពាល់លំនៅដ្ឋានរបស់ពួកគាត់។

ជុំវិញទុក្ខកង្វល់របស់ប្រជាពលរដ្ឋ នៃការបាក់ច្រាំងទន្លេនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ឆ្លើយតបតាមរយះ Telegram កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២ ថា ក្រុមការងារជំនាញបានចុះសិក្សា ២ដងមកហើយ។ ចំពោះមុខអាជ្ញាធរបានដាក់របាំងការពារ និងជូនដំណឹងដល់ផ្ទះជាប់កន្លែងបាក់ ត្រូវជម្លៀសចេញជាបណ្តោះអាសន្នសិន។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ការបាក់ច្រាំងនេះ មានទំហំការខូចខាតធ្ងន់ធ្ងរ មិនអាចសាងសង់ក្នុងពេលទឹកទន្លេឡើង និងភ្លៀងបានទេ។ ការសាងសង់ ត្រូវរង់ចាំពេលវេលាទឹកទន្លេស្រកចុះដល់ទាបបាតទន្លេ ទើបអាចយកគ្រឿងចក្រ ចុះបុកគ្រឹះសាងសង់ជញ្ជាំងទន្លេបេតុងបាន ហើយគម្រោងក៏នឹងចំណាយថវិកាអស់ច្រើន ដែលអាជ្ញាធរត្រូវរកថវិកា និងសិក្សាដាក់បញ្ចូលក្នុងផែនការឆ្នាំ៕
អត្ថបទ៖ រ៉ាវុទ្ធ




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ