Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យជំនាញព្រួយបារម្ភពីការកើនឡើងខ្ពស់អ្នកកើតជំងឺទឹកនោមផ្អែមនៅកម្ពុជា

បានផុស

នៅ

ក្រុមគ្រូពេទ្យជំនាញផ្នែកជំងឺទឹកនោមផ្អែមបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងពីការកើនឡើងខ្ពស់នៃអ្នកកើតជំងឺទឹនោមផ្អែមនៅប្រទេសកម្ពុជា ដែលបញ្ហានេះនឹងក្លាយជាបញ្ហសុខភាពសាធារណៈដ៏ចម្បងមួយទៅថ្ងៃអនាគតប្រសិនបើមិនមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទេនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍នៃសហព័ន្ធជំងឺទឹកនោមផែ្អមអន្តរជាតិឆ្នាំ២០២១បានឱ្យដឹងថា នៅប្រទេសកម្ពុជាមានអត្រាប្រេវ៉ាឡង់នៃអ្នកជំងឺទឹកនោមផ្អែមចំនួន៥,៩%នៃប្រជាជន ដែលមានអាយុចន្លោះពី ២០ទៅ៧៩ឆ្នាំ ខណៈនៅទូទាំងពិភពលោកមានអ្នកជំងឺទឹកនោមផ្អែមរហូតដល់៥៣៧លាននាក់។

លោកសាស្ត្រាចារ្យមហាបរិញ្ញាវេជ្ជបណ្ឌិត កុយ វ៉ាន់នី ប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែមនិងក្រពេញកម្ពុជា បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាវេជ្ជសាស្រ្តដើម្បីជួយឲ្យការគ្រប់គ្រងអ្នកជំងឺទឹកនោមផ្អែមកម្ពុជាកាន់តែប្រសើរឡើងកាលពីពេលថ្មីៗនេះថា មានអ្នកជំងឺទឹកនោមផ្អែមកម្ពុជាមួយចំនួនរស់នៅជាមួយជំងឺទឹកនោមផ្អែមដោយមិនបានដឹងខ្លួនថាមានជំងឺនេះទេ។ រីឯអ្នកជំងឺខ្លះទៀតបានធ្វើរោគវិនិច្ឆ័យដឹងថាមានជំងឺនេះ និងទទួលការព្យាបាលប៉ុន្តែមិនអាចគ្រប់គ្រងជាតិស្ករបានល្អនៅឡើយ និងប្រឈមនឹងផលវិបាកជាច្រើន។

លោកសាស្ត្រាចារ្យបានបន្តថា តាមការប៉ាន់ស្មានឆ្នាំ២០២១របស់សហព័ន្ធជំងឺទឹកនោមផែ្អមអន្តរជាតិនៅកម្ពុជាមានអ្នកកើតជំងឺទឹកនោមផ្អែម អ្នកកើតមិនបានដឹងខ្លួន និងអ្នកត្រៀមកើតប្រមាណជិត២លាននាក់ក្នុងនោះមានអ្នកកើតប្រមាណ៦សែននាក់ អ្នកកើតតែមិនបានដឹងខ្លួនដោយមិនបានទៅធ្វើរោគវិនិច្ឆ័យប្រមាណ៦សែននាក់ទៀត និងអ្នកដែលត្រៀមខ្លួនកើតជំងឺនេះប្រមាណ៥សែននាក់។

លោកសាស្ត្រាចារ្យបានបន្តទៀតថា ចំណែកនៅពិភពលោកវិញនៅឆ្នាំ២០២១អ្នកកើតជំងឺទឹកនោមផ្អែ​មប្រមាណ៥៣៧​លាន​នាក់ ហើយចំនួននេះនឹងកើនឡើងដល់ជាង៧០០លាននាក់នៅឆ្នាំ២០៤៥ខាងមុខ។ លោកសាស្ត្រាចារ្យបានបញ្ជាក់ថា អត្រាអ្នកឆ្លងដ៏ច្រើននេះនឹងធ្វើឱ្យជំងឺទឹកនោមផ្អែមសម្លាប់មនុស្សយ៉ាងស្ងៀមស្ងាត់ព្រោះអ្នកជំងឺត្រូវប្រឈមនឹងជំងឺសសៃរឈាមបះដូងបណ្តាលឱ្យអ្នកជំងឺគាំងបេះដូងស្លាប់ភ្លាមៗ ឬអ្នកជំងឺខ្លះស្លាប់មួយចំហៀងខ្លួនខ្លះទៀតត្រូវះកាត់អវៈយវៈដៃជើងនិងខ្លះទៀតហូរឈាមតាមបាតភ្នែកជាដើម។

លោកសាស្ត្រាចារ្យបានពន្យល់ថា ការកើនឡើងនៃចំនួនអ្នកកើតជំងឺទឹកនោមផ្អែមនេះ គឺបណ្តាលមកពីភាពរីកចំរើនសេដ្ឋកិច្ចប្រជាពលរដ្ឋមានជីវភាពធូរធារបរិភោគចំណីអាហារដែលសម្បូរទៅដោយកាឡូរីខ្ពស់ធ្វើឱ្យឡើងទម្ងន់ រស់នៅសុខស្រួលមិនបញ្ចេញកម្លាំងពលកម្មឬហាត់ប្រាណ។ លោកសាស្ត្រាចារ្យបានបន្តទៀតថា មួយវិញទៀតមានប្រមាណ​ពី២០ទៅ៣០%បណ្តាលមកពីកក្តាតំណពូជផងដែរ។ មានន័យថា ប្រសិនបើឪពុកម្តាយមានកើតជំងឺទឹមនោមផ្អែមកូនៗនៅក្នុងគ្រួសារនោះប្រឈមនឹងកើតជំងឺទឹកនោមផ្អែមផងដែរ។

លោកសាស្ត្រាចារ្យបានឱ្យណែនាំថា ក្រុមគ្រួសារនីមួយៗត្រូវទទួលស្គាល់ថា ជំងឺទឹកនោមផ្អែមនេះអាចកើតឡើងនៅគ្រប់ក្រុមគ្រួសារយើងទាំងអស់គ្នា ទោះបីជាបច្ចុប្បន្ននេះក្រុមគ្រួសារលោក លោកស្រីខ្លះមិនមានអ្នកកើតជំងឺនេះក៏ដោយពោលគឺត្រូវខិតខំស្វែងយល់ឱ្យបានស៊ីជម្រៅពីជំងឺនេះ ដើម្បីថែទាំកូនចៅរបស់យើងដែលជាមនុស្សជំនាន់ក្រោយ​ឱ្យចៀស​ផុតពីជំងឺដ៏កាចសាហាវនេះ ដោយឱ្យពួកគេរស់នៅស្ថានភាពដ៏ល្អដោយមិនបរិភោគចំណីអាហារសុវត្តិភាព មិនមានកាឡូរីច្រើន ស្តរច្រើន ឬប្រៃពេក។ លោកសាស្ត្រាចារ្យបានបន្តទៀតថា ប្រសិនបើប្រជាពលរដ្ឋអនុវត្តការរស់នៅបានល្អ នោះវានឹងចូលរួមកាត់បន្ថយជំងឺទឹកនោមផ្អែមប្រមាណជាង៩០%។

ចំណែកលោកវេជ្ជបណ្ឌិត ស៊ុ សត្ថា ជាភាតរៈសមាជិក American College of Endocrinology បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ថា ការគ្រប់គ្រងជំងឺទឹកនោមផ្អែមមិនពឹងផ្អែកតែទៅលើគ្រូពេទ្យ និងថ្នាំប៉ុណ្ណោះទេ
ប៉ុន្តែទាម​ទារការចូលរួមសហការពីអ្នកជំងឺ និងគ្រួសារផងដែរ។

លោកវេជ្ជបណ្ឌិតបានណែនាំថា ដើម្បីការពារនិងកាត់បន្ថយជំងឺទឹកនោមផ្អែមនេះ ប្រជាពលរដ្ឋត្រូវអនុវត្តវិធីងាយៗមួយចំនួនដូចជា បរិភោគចំណីអាហារដែលមិនមានកាឡូរីខ្ពស់ពេក ហាត់ប្រាណឱ្យបានទៀងទាត់ កាត់បន្ថយជក់បារី និងសុរា កាត់បន្ថយស្ត្រេសនិងបរិភោគបន្លែផ្លែឈើឱ្យបានច្រើន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម