Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង លែងកូនត្រីជាង ១ម៉ឺនក្បាល ចូលក្នុងបរិវេណរមណីយដ្ឋាន​ប្រាសាទព្រៃបាសាក់

បានផុស

នៅ

(ស្វាយរៀង): លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានព្រលែងត្រីចម្រុះប្រមាណជាង ១ម៉ឺនក្បាល ចូលក្នុងទឹកស្រះ ក្នុងបរិវេណរមណីយដ្ឋានប្រាសាទព្រៃបាសាក់  ឃុំបាសាក់  ស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្ត បានលើកឡើងថា ការព្រលែងកូនត្រី និងត្រីមេពូជនា នាពេលនេះ គឺក្នុងគោលបំណង​ជួយបង្កើនធនធានត្រី សម្រាប់ប្រជាពលរដ្ឋ នៅក្នុងតំបន់។ លោកបន្តថា ការលែងត្រីមិនមែនធ្វើតែក្នុងទិវាមច្ឆាជាតិ​នោះទេ គឺអាចធ្វើបានរាល់ថ្ងៃ ឱ្យតែមានកន្លែងព្រលែង(ទឹក) និងមានពូជត្រីសម្រាប់ព្រលែង។

ទន្ទឹមនឹងនេះ លោក ម៉ែន វិបុល ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាមច្ឆាជាតិទាំងអស់គ្នា ឱ្យបានគង់វង្ស។

ជាមួយគ្នានេះ មន្ត្រីរដ្ឋាបាលជលផលខេត្តស្វាយរៀង បានផ្តាំផ្ញើដល់ប្រជាជនទាំងអស់ ឱ្យជួយចូលរួម លើកកម្ពស់ក្នុង​ការលែងត្រី ដើម្បីស្តារជីវៈចម្រុះឡើងវិញ ពិសេសចំពោះអ្នកនេសាទសូមកុំនេសាទត្រី នៅរដូវត្រីពង ឬប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ ដើម្បីនេសាទត្រីជាដើម។

សូមបញ្ជាក់ថា ទិវាមច្ឆាជាតិធ្វើឡើងក្នុងគោលបំណងស្តារមច្ឆាជាតិ និងជីវៈចម្រុះ ឡើងវិញ ការពារជលផល​នៅកម្ពុជាឱ្យបានគង់វង្ស និងបង្កើនទិន្នផលត្រីសម្រាប់ ដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋនៅជនបទ​ឱ្យកាន់តែមានជីវភាពល្អប្រសើរ។ ទិវានេះក៏ជួយកាត់បន្ថយភាពក្រីក្រតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ចំពោះការព្រលែងកូនត្រីនេះដែរ ក៏ដើម្បីចូលរួមធ្វើបុណ្យកុសល ពង្រឹងសាមគ្គីភាព និងភាពស្និទ្ធស្នាល​រវាងគ្នានិងគ្នាផងដែរ៕

ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម