ព័ត៌មានជាតិ
សុំម្ដាយទៅលេងទឹក បែរជាលង់ស្លាប់យ៉ាងអាណោចអាធ័ម
កុមារប្រុស ស្រី ចំនួនពីរនាក់ ត្រូវបានប្រទះឃើញស្លាប់ ដោយសារលង់ទឹក នាវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្លងជិកអូរធំ ស្ថិតក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា សពក្មេងរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះ ម៉ៅ ដាវ ភេទប្រុស អាយុ៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ វ៉ង់ វិដា ភេទស្រី អាយុ៦ឆ្នាំ ។ ក្មេងទាំង២នាក់ ជាបងប្អូនជីដូនមួយនិងគ្នា រស់នៅភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមការរៀបរាប់របស់ម្តាយក្មេងរងគ្រោះ ឈ្មោះជុំ ស្រីថា អាយុ៣៦ឆ្នាំ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ កូនរបស់គាត់ ឈ្មោះ វ៉ង់ វិដា បានមកឱបថើប ហើយសុំចុះងូតទឹក២នាក់់ បងប្អូន ។ដោយក្តីអាណិតកូន ដែលពីមុនៗមកមិនមានសកម្មភាពឱបថើបម្តាយ ហើយដោយសារកូនលួងលោមពេក គាត់ក៏យល់ព្រមឲ្យងូតចុះងូតទឹកមួយសន្ទុះក្រោយមក ឃើញក្មេងរងគ្រោះទាំង២នាក់ បានឡើងមកវិញ រួចចូលងូតទឹកអាងនៅក្នុងផ្ទះ ។ដោយឃើញថា ក្មេងទាំង២នាក់ បងប្អូនលឺមាត់នៅអាងទឹកក្នុងផ្ទះគាត់មិនបានចាប់អារម្មណ៍ ក៏បន្តកាប់ឆ្ការស្មៅដុះនៅក្បែរផ្ទះ លុះមួយស្របក់ក្រោយមកស្រាប់តែបាត់មាត់ ក៏ដើរទៅរកនៅអាងទឹកតែមិនឃើញ ហើយបានឲ្យជីដូនដើរទៅរកមើលនៅកន្លែងលក់នំ ក៏មិនឃើញទៀត ពេលនោះឃើញខោអាវនៅមាត់អូរ គាត់បានចុះរាវមើល ស្រាប់តែប្រទះឃើញកូនស្រីរបស់គាត់ បន្ទាប់មករាវរកឃើញក្មួយប្រុសម្នាក់ទៀត។

នគរបាលមូលដ្ឋាន បានបញ្ជាក់ថា ក្រោយពីរាវរកឃើញក្មេងទាំង២នាក់ហើយ ឪពុក-ម្ដាយ បាននាំកូនទៅមណ្ឌលសុខភាពសង្កាត់ តែគ្រូពេទ្យបាននិយាយថា ក្មេងទាំង២នាក់ បានស្លាប់ហើយ ។
ដោយមិនអស់ចិត្តឪពុក-ម្តាយ បានបន្តយកក្មេងទាំង២នាក់ ទៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែតទៀត គ្រូពេទ្យបានប្រាប់ដែរថា ក្មេងទាំង២នាក់ បានបាត់បង់ជីវិតហើយ ទើបអស់ចិត្តក៏យកសពកូនមករៀបចំធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកសៅបំផុត ៕
អត្ថបទ ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា