Connect with us

ព័ត៌មានជាតិ

​អភិបាលក្រុងកំពង់ឆ្នាំង​ចុះពិនិត្យជំនន់ទឹកភ្លៀង​ជន់លិចផ្លូវក្នុងភូមិដំណាក់ពពូល​

បានផុស

នៅ

​យោងសំណូមពរប្រជាពលរដ្ឋរស់នៅភូមិដំណាក់កំពូល ​សង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង​ស្ដីពី​សា្ថន​ភាពជំនន់ទឹកភ្លៀងម្តងៗលិចលំនៅឋាន និងផ្លូវផងនោះ នៅព្រឹកថ្ងៃទី ១២ ខែកក្កដាឆ្នាំ២០២២ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង រួមនិងលោកស្រី កែវ សុផាត ចៅសង្កាត់កំពង់ឆ្នាំង ចុះមកប្រជុំសម្របសម្រួលរកដំណោះស្រាយជាមួយប្រជាពលរដ្ឋ ដើម្បីរួមគ្នាជួសជុល​ផ្លូវក្នុងភូមិ​ឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីប្រជុំនេះលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំងបានបញ្ជាក់ថា ដោយសារតែបងប្អូនប្រជាពលរដ្ឋ កន្លងទៅចាក់ដីសាងសង់លំនៅដ្ឋាន មិនដាក់ប្រព័ន្ធលូទឹកមុខផ្ទះឲ្យបានត្រឹមត្រូវ ទើបពេលមានភ្លៀងបានជន់លិចបែបនេះ។

លោកក៏បានបញ្ជាក់ដែរថា ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋបានលុះ ត្រាតែកាយប្រឡាយតាមបណ្ដោយផ្លូវ ដោយប្រជាពលរដ្ឋត្រូវចូលរួម ដាក់លូតសមមុខផ្ទះរៀងៗខ្លួន ប៉ុន្តែបងប្អូនត្រូវចូលរួមបដិភាគក្នុងការកាយប្រឡាយផងដែរ។

ប្រជាពលរដ្ឋនៅក្នុងពិធីប្រជុំនេះក៏បានស្ម័គ្រចិត្តបដិភាគថវិកាដើម្បីរួមចំណែកក្នុងការរំដោះទឹកកាយប្រឡាយ និងដាក់លូតាមមុខផ្ទះរបស់ពួកគាត់ផងដែរ។ ដូច្នេះក្នុងពេលឆាប់ចាប់ខាងមុខនេះប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរនិងមន្ត្រីជំនាញនិងគិតគូរជួសជុលផ្លូវចំណុចខាងលើនេះឡើងវិញ ដើម្បីជួយសម្រួលចរាចរណ៍ និងកុំឱ្យទឹកភ្លៀងលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ។

មន្ត្រីជំនាញបានឲ្យដឹងថា ផ្លូវបឹងធំស្ថិតនៅក្នុងភូមិដំណាក់ពពូល ខាង លើនេះកំពុងរងការខូចខាតយ៉ាងខ្លាំង ប៉ុន្តែកន្លងមកគឺបានជាប់កិច្ចកង់ត្រាជាមួយអង្គការចៃការ ជួយជួសជុលកសាងទើបអាជ្ញាធរនិងមន្ត្រីជំនាញមិនហ៊ានជួសជុលនិងទើបធ្វើការខូចខាតកាន់តែមានសភាពធ្ងន់ធ្ងរទៅ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ជនជាតិដើមភាគតិចគ្រឹង ជូនបាយម្ហូបអាហារឪពុកម្តាយ និងគោរពព្រលឹងបុព្វការីជន ដែលស្លាប់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម