ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញផ្ញើលិខិតចូលរួមរំលែកមរណទុក្ខមរណភាពរបស់លោក ស៊ីនហ្សូ អាបេ
ក្រុមប្រឹក្សារាជធានីភ្នំពេញ អភិបាលនៃអគណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងនិងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ តាមរយៈ លោក Massahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានផ្ញើលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានទទួលមរណភាព កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ៦៧ឆ្នាំ។
មរណភាពរបស់លោក ស៊ីនហ្សូ អាបេ គឺជាការបាត់បង់អ្នកស្នេហាជាតិ ដ៏ឧត្តមមួយរូបរបស់ប្រទេសជប៉ុន និងជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើម ស្ថិតក្នុងក្រអៅបេះដូងរបស់ប្រជាជនជប៉ុន ដែលក្នុងអាណត្តិដឹកនាំកន្លងមក។
លោក ស៊ីនហ្សូ អាបេ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក ជាពិសេសការដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹង និងពង្រីកកម្រិតទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន រហូតឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រ។
តាមរយៈភាពជាដៃគូដ៏រឹងមាំនេះ រាជធានីភ្នំពេញ បានទទួលផ្លែផ្កាជាសមិទ្ធផល ក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ជាច្រើន ក្រោមការសម្របសម្រួល របស់ស្ថានទូតជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនប្រចាំកម្ពុជា (JICA)៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ