ព័ត៌មានជាតិ
បង្គោលព្រំដែនកម្ពុជា-វៀតណាមមួយដើមប្រឈមធ្លាក់ចូលទឹកអូរក្រោយភ្លៀងធ្លាក់ច្រើនថ្ងៃ
បង្គោលព្រំដែនកម្ពុជា-វៀតណាមមួយដើមស្ថិតនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ប្រឈមនឹងការធ្លាក់ចូលក្នុងទឹកអូរ បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើនថ្ងៃ។
លោក នួន សារ៉ន អភិបាលស្រុកកែវសីមា ខេត្តមណ្ឌលគិរីបានឲ្យដឹងនៅល្ងាចថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២២ថា ក្រោយទទួលព័ត៌មាននេះ លោកបានដឹកនាំកម្លាំងការពារព្រំដែនស្រុកចុះពិនិត្យឃើញថា ទឹកអូរបានជន់ឡើងខ្លាំងបណ្តាលឲ្យបាក់ដីមាត់ច្រាំងខាងកម្ពុជា ហើយជិតដល់បង្គោលព្រំដែនដែលបានបោះរួច។
លោកអភិបាលស្រុកបន្តថា បច្ចុប្បន្នលោកបានរាយការណ៍ជូនដល់អាជ្ញាធរខេត្តរួចរាល់ហើយជាប៉ុណ្ណោះអាសន្ន លោកបានចាត់ក្រុមការងារឱ្យយកខ្សែទាក់ចងបង្គោលកុំឲ្យធ្លាក់ចូលទឹកអូរ។ ប៉ុន្តែរហូតដល់ពេលនេះ ក្រុមការងារមិនទាន់អាចចូលទៅតំបន់នោះបានទេ ព្រោះមេឃនៅធ្លាក់ភ្លៀងខ្លាំង ម្យ៉ាងទីតាំងនោះស្ថិតនៅចំណោតភ្នំខ្ពស់ៗ ព្រៃ គ្មានផ្លូវចូលដល់ទេ។
ចំណុចបង្គោលលេខ ៦០/៣៨(១)ចំណុច UTM72079,1340735 ស្ថិតលើព្រំដែនគោកអូរហ៊ុច ព្រំប្រទល់ប្រទេសកម្ពុជា-វៀតណាម។ បង្គោលលេខ៦០នេះ កំពុងរងផលប៉ះពាល់ខ្លាំង ដោយជំនន់ទឹកភ្លៀងធ្វើឲ្យបាក់ដីហូរច្រោះខ្វះតែ ០,៤០ម៉ែត្រទៀតនិងដល់បង្គោលហើយ៕
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ប្រទះឃើញសាកសពក្នុងកន្លែងដាក់កង់យន្តហោះដ៏កម្របំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត