Connect with us

ព័ត៌មានជាតិ

មន្ត្រីសង្គមកិច្ច ជំរុញឲ្យក្រុមការងារជំនាញពាក់ព័ន្ធ បន្តផ្តល់ភាពងាយស្រួលបន្ថែមទៀត សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់

បានផុស

នៅ

លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញឲ្យក្រុមការងារជំនាញពាក់ព័ន្ធ បន្តផ្តល់ភាពងាយស្រួលបន្ថែមទៀត សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។ ជាមួយគ្នានេះដែរ ក៏ត្រូវបន្តគាំទ្រការទទួលចាក់វ៉ាក់សាំងកូរីដ-១៩ បំម្លែងខ្លួនថ្មីដល់ជនងាយរងគ្រោះបានគ្រប់ៗគ្នានៅទូទាំងខេត្តបាត់ដំបងផងដែរ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈួរ សុបញ្ញា បានជំរុញបែបនេះ ខណៈអញ្ជើញជាអធិបតីភាព ក្នុងការបើកកិច្ចប្រជុំបូកសរុបការងារឆមាសលើកទី ១ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាព ការចាក់វ៉ាក់សាំងកូវីដ-១៩ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២នេះ ដែលសមាសភាពចូលរួមមានលោកស្រី ញឹកសាគុណ ប្រធាន គ.ក.ស.ក, លោក ឆាយ ម៉ាទីណាល់  អភិបាលរង នៃគណៈអភិបាលខេត្ត, លោកប្រធានមន្ទីរស.អ.យ, លោកប្រធានមន្ទីរសុខាភិបាល, លោកប្រធានផែនការរួមមាន ១៤ក្រុងស្រុក ២៨ឃុំ-សង្កាត់  ១៤មណ្ឌលសុខភាព សរុបសមាជិកចូលរួមទាំងអស់ ៩១នាក់ នៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង។

លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម បានថ្លែងថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី ១ និងទិសដៅបន្តឆមាសទី ២ ឆ្នាំ ២០២២ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនេះ គឺជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូរីដ-១៩ និងការកំណត់សញ្ញាណកម្មពិការភាព និងគម្រោងគាំទ្រកម្មវិធីចាក់វ៉ាក់សាំងកូរី-១៩ ដល់ជនងាយរងគ្រោះ និងជនមានពិការភាពនៅខេត្តបាត់ដំបងឲ្យបានគ្រប់ៗគ្នា តាមការណែរនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ១៥ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ១៦ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ២៧ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

Sokha Hotels

ព័ត៌មានពេញនិយម