Connect with us

ព័ត៌មានជាតិ

​ផ្លូវជាតិលេខ​ ៤ ប្រឈម​នឹងការជន់លិច​ដោយសារជំនន់ទឹកភ្លៀង​

បានផុស

នៅ

​កំណាត់ផ្លូវជាតិលេខ ៤ ​ស្ថិតនៅត្រង់ចំណុចស្ទឹងសំរោង ​ស្រុកកំពង់សិលា ​ខេត្តព្រះសីហនុ ប្រឈម​នឹងការ​ជន់លិចដោយសារជំនន់ទឹកភ្លៀង គ្រាដែលកម្ពស់ទឹកបានហក់ឡើងជាបន្តបន្ទាប់ ជិតដល់ចំណុចប្រកាសអាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយមប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ១២ ខែកក្កដានេះថា តំបន់មាត់សមុទ្រពិសេសគឺខេត្តកោះកុង និងខេត្តព្រះសីហនុ ត្រង់ចំណុចស្ទឹងសំរោង ស្ថិតក្នុងស្រុកកំពង់សិលា ឥឡូវនេះទឹកចាប់ផ្ដើមលិចតំបន់ទំនាបមួយចំនួន នៅសងខាងស្ទឹង ហើយអាចនឹងបន្តកើនឡើងទៀត ដោយសារភ្លៀងនៅតែបន្តធ្លាក់។

លោកប្រាប់ថា “ឥឡូវនេះកម្ពស់ទឹកកើនឡើងដល់ ៥.៤៥ ម៉ែត្រ ហើយកាលណាតែឡើងដល់ ៥.៨០ ម៉ែត្រគឺស្មើនឹងថ្នល់ ហើយអាចលិចថ្នល់មុន ព្រោះថ្នល់ទាបជាស្ពាន”។

កន្លងមកមានភ្លៀងជាបន្តបន្ទាប់ពិសេសនៅថ្ងៃទី ១១ ហើយឥទ្ធិពលនេះ នឹងអូសបន្លាយជាបន្តបន្ទាប់រហូតដល់ថ្ងៃទី ១៤ ខែកក្កដា ហើយភ្លៀងធ្លាក់ខ្លាំងជាពិសេសតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាបប៉ុន្តែតំបន់ខ្ពស់រាបឃើញមានការប៉ះពាល់ដែរ ប៉ុន្តែប៉ះពាល់តិចតួចទេ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងផ្លូវឡើងទៅខ្នងភ្នំព្រះវិហារមានការរអិលថ្ម ពេលមានភ្លៀងហូរច្រោះដីនាំឱ្យធ្លាក់ថ្ម ប៉ុន្តែការប៉ះពាល់មិនជាធ្ងន់ធ្ងរនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១០ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១០ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម