Connect with us

ព័ត៌មានជាតិ

ពន្ធដារក្រើនរំលឹកម្ចាស់អចលនទ្រព្យ ឬដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ ២០២២ ត្រូវប្រញាប់ទៅបង់ពន្ធ

បានផុស

នៅ

អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យ ឬដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ ២០២២ ប្រញាប់ទៅបង់ពន្ធឱ្យបានមុនថ្ងៃទី ៣០ ខែកញ្ញា បើមិនចង់រងទោសទណ្ឌតាមផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា រហូតមកដល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួន មិនទាន់បាន​បំពេញ​កាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។ ពន្ធដារ បានគូសបញ្ជាក់ថា ដើម្បីជំរុញការ​ប្រមូលពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ ឆ្នាំ ២០២២ ឱ្យអស់លទ្ធភាព​ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់ និងចៀសវាងបាននូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់​ពន្ធនៅថ្ងៃជិត​ផុតកំណត់ ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយប្រការណាមួយ អគ្គនាយកពន្ធដារ ក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យ​ទាំងអស់ ប្រញាប់ទៅបង់ពន្ធឱ្យទាន់ពេលវេលាត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២។

ពន្ធដារ បានសង្កត់ធ្ងន់ថា ចំពោះការខកខានមិនបានដាក់លិខិតប្រកាសពន្ធទាន់ពេលវេលាកំណត់ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

DVB៖ ចំនួន​អ្នក​ស្លាប់​នៅមីយ៉ាន់ម៉ាព្រោះ​គ្រោះ​រញ្ជួយដី មាន​លើស​ពី ៤ ០០០​នាក់​ហើយ

សេដ្ឋកិច្ច២៥ នាទីutes មុន

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហែម សុវត្ថិ និងភរិយាអញ្ជើញក្រុងពាលីទូកង “ភ្នំស្រុកសេនាធិបតីបារមីតេជោ” នៅវត្តពោធិរិទ្ធិ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលក្រុងបាវិតជំរុញការចូលរួមរបស់ពលរដ្ឋគាំទ្រហេដ្ឋារចនាសម្ព័ន្ធសាលារៀន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តសៀមរាបចុះសួរសុខទុក្ខកងទ័ពឈរជើងនៅព្រំដែនស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

Sokha Hotels

ព័ត៌មានពេញនិយម