Connect with us

ព័ត៌មានជាតិ

លោក ឃឹម ហ្វីណង់ ចង់កែប្រែពីកសិកម្មធម្មតាទៅជាកសិទេសចរណ៍នៅក្នុងស្រុកប​ន្ទាយស្រី

បានផុស

នៅ

ស្រុកបន្ទាយស្រីដែលស្ថិតក្នុងខេត្តសៀមរាប ជាតំបន់មួយមានការអភិវឌ្ឍខ្លាំងដោយមិនចាញ់កន្លែងទេសចរណ៍នានាឡើយ។ អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ ចង់ឲ្យស្រុកនេះមានការអភិវឌ្ឍវិស័យទេសចរណ៍កាន់តែខ្លាំងជាងនេះបន្ថែមទៀត ដោយលោកមានចក្ខុវិស័យចង់ជំរុញឲ្យវិស័យកសិកម្មធម្មតាក្លាយជាកសិទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ បានប្រាប់”កម្ពុជាថ្មី”ថា យុទ្ធសាស្រ្តមួយនៃអភិវឌ្ឍនៅក្នុងស្រុកបន្ទាយស្រីនោះគឺវិស័យទេសចរណ៍ ដោយលោកយល់ឃើញថា វិស័យមួយនេះ ជាព្រួញមួយបាញ់បានសត្វច្រើនពីព្រោះការផ្តោតលើវិស័យមួយនេះ បានអនុញ្ញាតឲ្យអ្នកវិនិយោគមកច្រើន បង្កើតការងារមុខរបរ ហើយបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋ លើកស្ទួយជីវៈពួកគាត់ និងកាត់បន្ថយភាពក្រីក្រ។

សម្រាប់លោក ឃឹម ហ្វីណង់ ស្រុកទេសចរណ៍ គឺត្រូវតែស្អាត ហើយអ្នកស្រុកទេសចរណ៍ត្រូវតែមានអនាម័យល្អ។ លោកគូសបញ្ជាក់ថា វិស័យទេសចរណ៍បានជួយជំរុញការងារកសិកម្មនៅស្រុកបន្ទាយស្រី ឲ្យចេញពីកសិកម្មធម្មតាទៅជាកសិទេសចរណ៍ដែលអ្នកទេសចរណ៍​មកលេងអាចទទួលយកបទពិសោធន៍ដោយផ្ទាល់ពីចំការកសិកម្ម ពិសេស វាជួយបំពេញទីផ្សារក្នុងស្រុក។ ដូច្នេះ លោកចង់លើកស្ទួយជីវភាពប្រជាជនក៏ដូចជាសមិទ្ធផលក្នុងស្រុកបន្ទាយស្រីជាមួយនឹងគោលជំហរភូមិមួយផលិតផលទេសចរណ៍មួយ។

គួរបញ្ជាក់ថា ស្រុកបន្ទាយស្រីមានលក្ខណៈជាកសិទេចរណ៍ផង និងអេកូទេសចរណ៍ដែលទីនោះ មានទាំងផ្នែកវប្បធម៌ ក្នុងនោះ មានប្រាសាទបន្ទាយស្រី ហើយក្នុងបរិវេណនេះ ក៏មានប្រាសាទសំរែ និងប្រាសាទមេបុណ្យ ក៏ដូចជាប្រាសាទប្រែរូប ដែលសុទ្ធតែមានចម្លាក់ និងវប្បធម៌ដែលអាចបង្អួតបង្ហាញភ្ញៀវទេសចរណ៍បាន។ ចំណែក តំបន់ទេសចរណ៍ធម្មជាតិវិញ មានតំបន់ភ្នំគូលែន ដែលមានប្រវត្តិជាច្រើនបូករួមជាមួយបឹងឈូកដែលមានជីវៈចម្រុះរស់នៅទីនោះនិងកន្លែងទេសចរណ៍កែច្នែជាសួនផ្កាជាដើម៕

ដោយ៖ សិលា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម