Connect with us

ព័ត៌មានជាតិ

លោក ប្រាក់ សុខុន ៖ ទូត​សិង្ហបុរី ​បាន​ចូលរួម​លើកកម្ពស់​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ

បានផុស

នៅ

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ បាន​អះអាង​ថា ការ​ផ្តល់ គ្រឿង​ឥស្សរិយយស​ ថ្នាក់​មហាសេនា ដល់​ឯកអគ្គរដ្ឋទូត​សិង្ហបុរី ដោយសារតែ​លោក​បាន​ខិតខំ ចូលរួម​ពង្រឹង​ពង្រីក​ និង​លើកកម្ពស់​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ កម្ពុជា-សិង្ហ​បុរី។
 
ការលើកឡើងរបស់ប្រមុខការទូតកម្ពុជា ​​បានធ្វើឡើងខណៈលោក​ធ្វើជា​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​បំពាក់​គ្រឿង​ឥស្សរិយយស​ សហ​មេត្រី ថ្នាក់​មហាសេនា ជូន​លោក មៃ ឃើល៍ តាន់ កេង ស្យុង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំ​ព្រះរាជា​ណាចក្រកម្ពុជា ក្នុងឱកាសដែល​លោកបញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត​ នៅ​កម្ពុជា នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០ នៅ​ទីស្ដីការ​ក្រសួង​ការបរទេស។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​ប្រសាសន៍​នៅក្នុងពិធីនោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អប​អរ​សាទរ​ចំពោះ​លោក​ឯក​អគ្គរដ្ឋទូត ដែលបានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យនៅកម្ពុជា ហើយទទួលបាន​គ្រឿង​ឥស្សរិយយស​សហ​មេត្រី ថ្នាក់មហាសេនាពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំ​ណែក​របស់លោកក្នុងការពង្រឹង​លើកកម្ពស់​ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​ឲ្យ​កាន់​តែរឹងមាំថែមទៀត។

សូម​បញ្ជាក់​ថា នៅក្នុង​អាណត្តិ​របស់​លោក មៃ ឃើល៍ កេង ស្យុង គឺកម្ពុជា និងសឹង្ហបុរី សម្រេច​បាននូវ​សមិទ្ធផល​ជាច្រើនដូចជា  ការ​ផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​រវាង​ថ្នាក់ដឹកនាំកំពូលនៃ​ប្រទេសទាំងពីរ ជាបន្ត​បន្ទាប់ ការកើនឡើង នៃទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ ទំហំវិនិយោគរបស់សិង្ហបុរី នៅកម្ពុជា ព្រមទាំងបាន​រៀបចំ​ឲ្យមាន​ព្រឹត្តិការណ៍​ Street Art Fest++ ដើម្បីអបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការ​ទូត រវាងប្រទេសកម្ពុជា និងសិង្ហបុរី ជាដើម៕

អត្ថបទ ៖ កោះកែវ
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អាមេរិក ពន្លឿន​ការ​ផ្ដល់​ជំនួយ​យោធា ៤​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម