ព័ត៌មានជាតិ
លោក ណុប ចាន់ណារិន្ទ ៖ រលកកូវីដ១៩ មិនអាចបង្អាក់ឆន្ទៈបំពេញភារកិច្ចការងាររបស់ក្រសួងឡើយ
លោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ( ទ រ ព អ ) បានឲ្យដឹងថា បើទោះបីកម្ពុជាទទួលរងការប៉ះពាល់ដោយសារកូវីដ-១៩ ធ្វើឲ្យយើងមានការលំបាក ក្នុងការបំពេញកិច្ចការ និងតម្រូវឲ្យធ្វើការងារស្ថិតនៅគម្លាតពីគ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងណាក៏ដោយ ក៏ក្រសួងនៅតែបន្តភារកិច្ចរបស់ខ្លួន មិនឲ្យកកស្ទះការងារនោះឡើយ។ នេះយោងតាមគេហទំព័រ Facebook របស់ លោកណុប ចាន់ណារិន្ទ។

លោកបន្តថា តាមរយៈការកំណត់យកភារកិច្ចធំៗ និងតម្រូវការចាំបាច់ ដែលជាសំណូមពររបស់ពលរដ្ឋ ដូចជាកិច្ចការ ទាក់ទងទៅនឹងបណ្តឹងវិវាទផ្សេងៗ ដែលពលរដ្ឋបានដាក់ពាក្យបណ្តឹងវិវាទមកក្រសួង ដើម្បីយកមកដោះស្រាយ។ ជាក់ស្តែង នៅថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំសម្រុះសម្រួលបញ្ចប់វិវាទ ករណីបណ្តឹងនៅខេត្តមណ្ឌលគិរី តាមរយៈយន្តការ ឈ្នះ ឈ្នះ បានសម្រេចជាស្ថាពរ។ សូមបញ្ជាក់ថា ករណីបណ្តឹងវិវាទនេះ បានកើតឡើង នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នឹងបានអូសបន្លាយអស់រយៈជាយូរមកហើយ តែដោយមានការដឹកនាំសម្រុះសម្រួលជាច្រើនដំណាក់កាល និងផ្អែកលើការចុះស្រាវជ្រាវរបស់មន្ត្រីជំនាញ និងដោយមានការចង្អុលបង្ហាញផ្ទាល់របស់លោជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ភាគីទាំងសងខាងបានទទួលយកដោយរីករាយ និងបានឈានទៅបញ្ចប់សាច់រឿងនេះ ទាំងស្រុងតែម្តង។


គួររំលឹកថា ក្រសួងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបង្កើតកម្មវិធីទទួលពាក្យបណ្តឹង តាមអនឡាញ បន្ថែមលើការងារទទួលបណ្តឹងផ្ញើមកក្រសួងដោយផ្ទាល់ ដើម្បីសម្រាប់ជាជម្រើសងាយស្រួលរបស់ពលរដ្ឋ ធ្វើកាន់តែលឿន និងប្រសិទ្ធិភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល កំណត់ថា ជារាជរដ្ឋាភិបាលឌីជីថលតែម្ដង៕
អត្ថបទ៖ វិមាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍