ព័ត៌មានជាតិ
៣ ខេត្តរងគ្រោះជំនន់ទឹកភ្លៀង លិចផ្ទះជាង ៤០ ខ្នង និងដំណាំស្រូវ ៧០ ហិកតា
ជំនន់ទឹកភ្ញៀវថ្មីៗនេះបានបណ្តាលឱ្យប៉ះពាល់ដល់ខេត្តចំនួន ៣ ធ្វើឱ្យលិចផ្ទះប្រជាពលរដ្ឋជាង ៤០ គ្រួសារ លិចសន្ទូង និងស្រូវពង្រោះប្រមាណ ៧០ ហិកតា។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/292979603_363726705878146_5010503178809772524_n-768x1024.jpg)
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២ នេះថា គិតត្រឹមល្ងាចថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ នេះ ជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ខេត្ត ខេត្តព្រះសីហនុ ខេត្តក្រចេះ និងខេត្តឧត្តរមានជ័យ។ ក្នុងនោះខេត្តព្រះសីហនុ មានទឹកហូរកាត់លើកំណាត់ផ្លូវជាតិលេខខ ៤ ត្រង់ចំណុចស្ពានសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥ និង ១១៦ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកំពង់សិលា ហើយបានលិចលង់ផ្ទះប្រជាពលរដ្ឋចំនួន ៤២ ខ្នង តែមិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វទេ។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/photo_2022-07-12_20-08-53.jpg)
លោកបានបន្តថា ចំណែកនៅខេត្តក្រចេះវិញ ជំនន់ទឹកភ្លៀងបានបង្កឱ្យប៉ះពាល់ ២១ គ្រួសារ សន្ទូង និងស្រូវពង្រោះចំនួន ៧០ ហិកតា។ ក្នុងនោះនៅ ភូមិកន្ទួត ចំនួន ៤៨ ហិកតា និងនៅ ភូមិអន្លង់វៀន ចំនួន ២២ ហិកតា។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/5ba06e27c1f07f0dc2acee03aca0471e20e76909-1.jpg)
លោកបានបន្តទៀតថា រីឯខេត្តឧត្តរមានជ័យវិញ ប៉ះពាល់ដល់ស្ពានមួយកន្លែងនៅស្រុកអន្លង់វែង ដែលអាចប្រឈមនឹងបាក់ស្រុតដោយសារទឹកជំនន់ទឹកភ្លៀងនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/292396837_363726239211526_524713207219613864_n-1024x768.jpg)
លោកបានបន្ថែមថា ក្នុងការដោះស្រាយបញ្ហានេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់បណ្តាលេខាធិការដ្ឋានគ្រប់គ្រងគ្រោះ មហន្តរាយនៅតាមបណ្តាខេត្ត ឱ្យត្រៀមធ្វើអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋ និងតាមស្ថានភាពទឹកជំនន់ទឹកភ្លៀងជាប់ជាប្រចាំ ដើម្បីមានវិធានការអន្តរាគមន៍ឱ្យបានទាន់ពេលវេលានៅពេលមានគ្រោះទឹកជំនន់កើតឡើង៕
អត្ថបទ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច