ព័ត៌មានជាតិ
កូនខ្មែរមួយរូបបញ្ចេញស្នាដៃកែច្នៃឧបករណ៍បាញ់ថ្នាំបម្រើឱ្យវិស័យកសិកម្ម
ឧបករណ៍កែច្នៃជាគ្រឿងយន្តពាក់កណ្តាលស្វ័យប្រវត្តិសម្រាប់បម្រើឱ្យវិស័យកសិកម្មត្រូវបានកូនខ្មែរចេះច្នៃប្រឌិតឡើង ងាយស្រួលក្នុងការប្រើប្រាស់ និងបានផ្តល់ផលប្រយោជន៍ទៅដល់បងប្អូនកសិករដែលកំពុងដាំដុះ និងថែទាំដំណាំ ឧស្សាហកម្មបានគ្រប់ប្រភេទ។

លោក ហេង លាងពៅ រស់នៅភូមិត្នោតថ្មីឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ បានបញ្ចាក់ថា៖ ឧបករណ៍កសិកម្មនេះសម្រាប់ប្រើបាញ់ថ្នាំសម្លាប់សត្វល្អិត និងថ្នាំបំប៉នទៅលើដំណាំ ព្រោះបច្ចុប្បន្នកសិករមានដីចំការធំៗបានដាំដំណាំឧស្សាហកម្មច្រើនប្រភេទ មានដូចជាកៅស៊ូ ស្វាយចន្ទី ស្វាយកែវល្មៀត ដំឡូងមី ជាដើមហើយពួកគាត់អាចបញ្ជាទិញយកទៅប្រើប្រាស់សម្រាប់ថែទាំដំណាំបានស្រួល។
លោកបន្តថា៖ ដោយសារតែភាពលំបាកកន្លងមកទើបរិះរកបច្ចេកទេសកែច្នៃឧបករណ៍នេះសម្រាប់ប្រើប្រាស់បានសម្រេចជោគជ័យ និងមានកសិករយើងមួយចំនួនបានទិញយកទៅប្រើរួចមកហើយដែរ។ ហើយជាងនេះទៀត អាចរកប្រាក់ចំណូលបាន ពីការទៅស៊ីឈ្នួលបាញ់ថ្នាំលើដំណាំឱ្យកសិករផ្សេងៗទៀត ដោយមិនបាច់ចំណាយពេលវេលាយូរក្នុងការបាញ់ថ្នាំនិងចៀសវាងបានពីផលប៉ះពាល់ផ្នែកសុខភាពផងដែរ។

លោកបន្ថែមថា៖ ឧបករណ៍ពាក់កណ្តាលស្វ័យប្រវត្តិនេះ ក្រុមការងារបច្ចេកទេស ផលិតមួយគ្រឿងត្រូវចំណាយពេលវេលាមួយសប្តាហ៍ និងចំណាយថវិកាទិញសម្ភារសរុបប្រមាណជិត ២.០០០ ដុល្លារហើយលក់ជូនអតិថិជនវិញមួយគ្រឿងមានតម្លៃចាប់ពី ២.៥០០រយ ទៅ៣.៥០០រយដូល្លាតាមការបញ្ជាទិញ។
លោក សុធី កសិករនៅភូមិរាជានុកូលសង្កាត់ក្រុងស្ទឹងត្រែងបានទទួលស្គាល់ថា៖ ឧបករណ៍បាញ់ថ្នាំនេះពិតជាបានជួយកាត់បន្ថយការប្រើកម្លាំងពលកម្ម ហើយបាញ់ថ្នាំបានសព្វល្អ និងបានលឿនឆាប់រហ័សចំណេញពេលវេលាធ្វើឱ្យដំណាំទទួលបានផលល្អថែមទៀត។

លោកបន្តថា៖ កសិករដែលដាំដំណាំឧស្សាហកម្មច្រើនគួមានឧបរណ៍នេះសម្រាប់ដោះស្រាយបញ្ហា ព្រោះបានប្រើប្រាស់ ខ្លួនឯងហើយ និងអាចទៅស៊ីឈ្នួលបាញ់ថ្នាំដំណាំឱ្យកសិករ ឬក្រុមហ៊ុនផ្សេងៗបានប្រាក់ចំណូលបន្ថែមទៀត។
សូមបញ្ជាក់ថា៖ កូនខ្មែរកែច្នៃឧបករណ៍ពាក់កណ្តាលស្វ័យប្រវត្តិសម្រាប់បម្រើឱ្យវិស័យកសិកម្មនេះ លោក ហេងលាងពៅចេះផលិតរយៈពេល៣ឆ្នាំមកហើយ ដែលមានទីតាំងនៅភូមិត្នោតថ្មី ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ០៩ មានចម្ងាយពីទីរួមខេត្តស្ទឹងត្រែងប្រមាណជាង៣០គីឡូម៉ែត្រ៕

អត្ថបទ៖ ងិនលីម

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល