ព័ត៌មានជាតិ
ពលរដ្ឋកោះកុងរស់នៅតាមដៃព្រែកប្រឈមនឹងការលិចលង់ដោយទឹកភ្លៀង
ព្យុះភ្លៀងខ្យល់៤ថ្ងៃនេះ ប្រជាពលរដ្ឋរស់នៅតាមដៃព្រែក និងឆ្នេរសមុទ្រក្នុងខេត្តកោះកុងងាយប្រឈមនឹងការលិចលង់ ដោយអាជ្ញាធរចុះពិនិត្យសួរសុខទុក្ខ និងត្រៀមជួយសង្រ្គោះផងដែរ។

ផ្ទៃមេឃអាប់អួលរំលាយនឹងភ្លៀងខ្យល់ខ្លាំងក្នុងភូមិសាស្រ្តខេត្តកោះកុង ជាពិសេសតំបន់ឆ្នេរសមុទ្រកំពុងបង្កការរំខានដល់ការរស់នៅ ធ្វើអាជីវកម្ម ឬចេញទូកនេសាទដែលងាយនឹងគ្រោះថ្នាក់។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះថា ទោះបីជាមានព្យុះភ្លៀង៤ថ្ងៃមកដោយក៏ដោយ អាជ្ញាធរត្រៀមបង្កើនការចុះពិនិត្យជួយសង្រ្គោះផ្តល់ស្បៀងអាហារបរិភោគដល់ប្រជាពលរដ្ឋរងគ្រោះ។

លោកអភិបាលរងខេត្តកោះកុង អំពាវនាវហើយអំពាវនាវទៀតដល់ប្រជាពលរដ្ឋរស់នៅតាមដៃព្រែកកុំចេញទូកទៅនេសាទសមុទ្រអំឡុងពេលមានការប្រែប្រួលអាកាសអាក្រក់នេះ ក្រោយព្យាករណ៍ពីក្រសួងធនធានទឹក និងឧតុនិយម។ ករណីជួបគ្រោះថ្នាក់ធម្មជាតិណា សូមប្រញាប់មកផ្តល់ព័ត៌មានមកកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតផ្ទះរបស់ខ្លួន ដើម្បីចុះសង្រ្គោះបានទាន់ពេលវេលា។

រយៈពេល ៣ទៅ៤ថ្ងៃនេះ នៅតាមមាត់សមុទ្រ ឬដងព្រែកនានាក្នុងខេត្តកោះកុង មានបរិមាណទឹកហក់ឡើងធ្វើឱ្យប្រព័ន្ធគមនាគមន៍លំនៅដ្ឋានពលរដ្ឋមួយចំនួនបានជន់លិច តែទោះបែបនេះក្តី មិនទាន់បង្កគ្រោះថ្នាក់ណាដល់ពលរដ្ឋនៅឡើយទេ។ រីឯអាជ្ញាធរក៏ចុះពិនិត្យដល់មូលដ្ឋានរៀងៗខ្លួនផងដែរ។
ចំពោះរំហូរចំនួនអ្នកទេសចរដែលមកលេងកម្សាន្តនៅតំបន់ទេសចរណ៍ក្នុងខេត្តកោះកុង មានសភាពស្ងាត់ពុំមានច្រើនដូចពេលមិនទាន់មានព្យុះភ្លៀងនោះឡើយ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៣ ខែកក្កដនេះដែរលោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ដឹកនាំមន្រ្តីក្រោមឱវាទត្រួតពិនិត្យស្ថានភាពរស់នៅរបស់ពលរដ្ឋតាមខ្នងផ្ទះ ដែលរងផលប៉ះពាល់លិចផ្ទះ និងបាត់បង់សត្វពាហនៈដោយសារភ្លៀងជោគជាំរយៈពេល២ថ្ងៃចុងក្រោយនេះ។

លោកអភិបាលស្រុកបូទុមសាគរ ក៏ណែនាំអប់រំដល់ប្រជាពលរដ្ឋ ចាំបាច់បង្កើនប្រុងប្រយ័ត្នមើលថែកូនចៅ និងរៀបចំទុកដាក់សម្ភារៈឱ្យនៅលើទីទួលកុំឱ្យមានការខូច ឬបាត់បង់។ ប្រសិនបើស្ថានភាពជន់លិចកាន់តែខ្លាំង អាជ្ញាធរត្រៀមជួយសង្រ្គោះ។ អាជ្ញាធរកំពុងចុះស្រង់ស្ថិតិពលរដ្ឋរងគ្រោះបន្ត៕

អត្តបទៈ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ