ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ៖ ជនបរទេសធ្វើការនៅកម្ពុជា នៅមិនទាន់អនុវត្តរបបប្រាក់សោធនបាននៅឡើយ
រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ជនបរទេសដែលកំពុងធ្វើការនៅប្រទេសកម្ពុជា នៅមិនទាន់អាចអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននិវត្តន៍បាននៅឡើយទេ។
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះយើងកំពុងរៀបចំការចចារពីបញ្ហារបបសន្តិសុខសង្គមនេះជាមួយដៃគូនានា ពិសេសប្រទេស CLMTV ដែលមានប្រទេសកម្ពុជា ឡាវ មីយ៉ានម៉ា ថៃ និងវៀតណាម ដើម្បីធ្វើការរភ្ជាប់ប្រព័ន្ធសន្តិសុខសង្គមពីប្រទេសមួយទៅប្រទេសមួយ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ប៉ុន្តែនៅចំពោះមុខយើងអនុវត្តដូចបណ្តាប្រទេសមួយចំនួនដូចជា កូរ៉េ និងជប៉ុន នៅពេលដែលពលករកម្ពុជាទៅធ្វើការនៅប្រទេសទាំងនោះ ពេលពលករវិលត្រឡប់មកប្រទេសវិញ នឹងទទួលបានប្រាក់អតីតភាពការងារពេញលេញដោយគិតទៅតាមចំនួនឆ្នាំរបស់ពលករម្នាក់ៗ។
លោករដ្ឋមន្ត្រីបានបន្ថែមថា ដូចគ្នាដែរចំពោះជនបរទេសដែលធ្វើការនៅប្រទេសកម្ពុជា ពេលគាត់វិលត្រឡប់ទៅប្រទេសគាត់វិញអតីតភាពការងារប៉ុន្មានឆ្នាំដែលគាត់មានយើងនឹងបើកផ្តាច់ឱ្យគាត់ទាំងអស់ដូចពលករខ្មែរធ្វើការនៅកូរ៉េ និងជប៉ុនដែរ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារនេះ កម្ពុជា បានប្រកាសអនុវត្តនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តែទុកពេលឱ្យ ៣ខែសម្រាប់ការផ្សព្វផ្សាយដើម្បីឱ្យកម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ បានយល់ដឹងពីកាតព្វកិច្ចនិងផលប្រយោជន៍របស់គាត់ដើម្បីឱ្យការអនុវត្តប្រព្រឹត្តិទៅដោយរលូន។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ការអនុវត្តប្រាក់សោធននេះ តម្រូវឱ្យមានកាតព្វកិច្ចបង់វិភាគទានចំនួន៤ភាគរយក្នុងនោះនិយោជកបង់២ភាគរយ និងកម្មករបង់ត្រូវ២ភាគរយនៃប្រាក់ឈ្មួលកម្មករនិយោជិតម្នាក់ៗ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះមានកម្មករនិយោជិតក្នុងនិងក្រៅប្រព័ន្ធប្រមាណជាង២លាននាក់បានចុះឈ្មោះជាមួយ ប ស ស ហើយអ្នកទាំងនេះនៅពេលប្រកាសឱ្យអនុវត្តជាផ្លូវការនៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ នឹងក្លាយជាស្វ័យប្រវត្តិជាសមាជិកនៃរបបសោធននិវត្តន៍តែម្តង។

សូមរំលឹកថា កន្លងមកនេះប្រទេសCLMTVបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរលើកិច្ចគាំពារពលករ
ទេសន្តរប្រវេសន៍តាមរយៈការដាក់ចេញនូវយន្តការចល័តភាពរបបសន្តិសុខសង្គម។ ប៉ុន្តែនៅមិនទាន់បានពិភាក្សាទៅលើបញ្ហាអតីភាពការងាររបស់ពលករនិងប្រាក់សោធននិវត្តន៍នៅឡើយទេ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ