Connect with us

ព័ត៌មានជាតិ

អាជីវករ​ម្នាក់ប្រាប់វិធីមើល​ងាវ កុំ​ឲ្យ​ច្រឡំ​ងាវ​ចិញ្ចឹម និង​ងាវធម្មជាតិ

បានផុស

នៅ

​​ស្ត្រី​ជា​អាជីវ​ករ​លក់​ងាវ​នៅ​ផ្សារ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ថា ងាវ​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​សព្វ​ថ្ងៃ​នេះ​ ភាគច្រើន​ជា​ងាវ​ចិញ្ចឹម​នាំចូល​ពី​ប្រទេសជិតខាង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្ត្រី​ជា​អាជីវករ​ឈ្មោះ​ តាំង លាង បាន​ឲ្យ​ដឹង​ទៀត​ថា ងាវ​ធម្មជាតិ​ គឺ​ច្រើន​នាំមក​ពី​ស្រុកស្រែ​អំបិល​និង​ខេត្ត​កំពត​។ ​ងាវ​ធម្មជាតិ​ពណ៌​ក្រមៅ​និង​មាន​ទំហំ​តូចៗ​។ ដោយឡែក​ងាវ​ចិញ្ចឹម​វិញ​ គឺ​ងាយស្រួល​មើល​បំផុត ​ព្រោះ​វា​មាន​ពណ៌ស​ហើយ​មាន​ទំហំ​ធំ​ទៀត​ផង​។ ​ងាវ​ ដែល​នាំចូល​ពី​ប្រទេសជិតខាង​ គឺ​នាំ​មកពី​ប្រទេស​ថៃ ភូមា​និង​វៀតណាម​។​ ចំពោះ​តម្លៃ​នាំចូល​វិញ​ គឺ​ងាវ​ចិញ្ចឹម​១​គីឡូក្រាម​ថ្លៃ​២២០០០​រៀល លក់​ចេញ​២៥០០០​រៀល បើ​ងាវ​មាន​ទំហំ​ធំ​ គឺ​មាន​តម្លៃ​រហូតដល់​ទៅ​៣០០០០​រៀល​។ អាជីវករ​បន្ត​ថា ​ងាវ​ធម្មជាតិ​ក្នុងស្រុក​វិញ​ គឺ​មួយ​គីឡូក្រាម​ថ្លៃ​២៥០០០​រៀល​ទៅ​២៨០០០​រៀល​តាម​ធំតូច​។​

ដូច្នេះ​ងាវ​ ដែល​យក​មក​ដាក់​លក់​នៅ​លើ​ទីផ្សារ​សព្វថ្ងៃ​ ភាគច្រើន​នាំចូល​មកពី​ប្រទេសជិតខាង​ហើយ​បើ​ទុក​យូរ​អាច​ងាប់​និង​មិនសូវ​ល្អ​ដូច​ងាវ​ធម្មជាតិ​។​ ទាក់ទិន​ទៅ​និង​ការ​ឡើងថ្លៃ​ងាវ​នៅ​លើ​ទីផ្សារ​នេះ​ គឺ​ដោយសារតែ​ងាវ​ធម្មជាតិ ​ក្នុងស្រុក​រក​មិនសូវ​បាន​ហើយ​បើសិនជា​មិន​អនុញ្ញាត​ឲ្យ​នាំចូល​ គឺ​ងាវ​និង​ហក់​ឡើង​ទ្វេដង​ឯណោះ​៕​

អត្ថបទ៖ ន​រា

សូមចុចអាន៖ ​កសិករ​ដាំ​ស្លឹកគ្រៃ​ក្នុងស្រុក​ពញាឮ​ទទួលបាន​ទិន្នផល​ខ្ពស់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម