ព័ត៌មានជាតិ
បរិមាណទឹកភ្លៀងច្រើន ហូរបុកផ្តាច់ផ្លូវលំជនបទមួយកន្លែង នៅភូមិព្រះអង្គកែវ ស្រុកស្រែអំបិល
កម្លាំងទឹកភ្លៀង ៣ថ្ងៃមកនេះ ហូរបុកផ្តាច់ផ្លូវលំជនបទមួយកន្លែង ស្ថិតនៅម្តុំវត្តស្ទឹងពង្រូល ភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដោយអាជ្ញាធរសមត្ថកិច្ចស្រុក សហការជាមួយអាជ្ញាធរភូមិឃុំ ចុះអន្តរាគមន៍ដោះស្រាយភ្លាមៗ ផងដែរ។

លោក ជា ចាន់កញ្ញា អភិបាលស្រុកស្រែអំបិល បានឲ្យដឹងរសៀលថ្ងៃទី ១៣ ខែកក្កដានេះថា ព្យុះភ្លៀងខ្យល់ ៣ថ្ងៃជាប់ៗគ្នា បានធ្វើឲ្យផ្លូវលំជនបទមួយកន្លែងបាក់ដាច់ មិនអាចធ្វើចរាចរណ៍បាននៅចំណុចភូមិព្រះអង្គកែវ តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ ឬលិចលង់ខ្លាំងផ្ទះសម្បែងនោះទេ។

លោកអភិបាលស្រុកស្រែអំបិល បានបន្ថែមទៀតថា ការដែលបណ្តាលឲ្យទឹកហូរច្រោះដាច់ផ្លូវបែបនេះ ដោយសារតែបរិមាណទឹកភ្លៀងច្រើន ហូរធ្លាក់ពីលើភ្នំចូលតាមប្រឡាយ អូរ និងព្រែក ចាលហៀចូលមូលដ្ឋានប្រជាពលរដ្ឋ។ ចំពោះទីតាំងដែលបាក់ស្រុតផ្លូវនេះ តែងកើតមានរៀងរាល់ឆ្នាំទៅហើយ។

បើតាមលោក ជា ចាន់កញ្ញា គឺលោកបានចាត់កម្លាំងសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ យកសម្ភារៈគ្រឿងចក្រ ឈើក្តារ ចុះ ជួយសង្រ្គោះជាបណ្តោះអាសន្ន និងរកទីទួលសុវត្ថិភាពសម្រាប់ពលរដ្ឋ និងសត្វគោក្របីរបស់ពលរដ្ឋ។ គិតមកទល់ម៉ោងនេះ គ្រាប់ទឹកភ្លៀងនៅតែធ្លាក់មិនដាច់គ្រាប់នោះទេ ក្នុងភូមិសាស្រ្តនីមួយក្នុងស្រុកស្រែអំបិល។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង កាលពីម្សិលមិញអះអាងថា ខេត្តមិនទាន់មានរបាយការណ៍ណាមួយ ពីការរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិនេះនៅឡើយទេ តែលោកស្នើសុំពលរដ្ឋចូលរួមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើចាំបាច់ប្រញាប់ផ្តល់ព័ត៌មាន មកកាន់តែអាជ្ញាធរមូលដ្ឋានដឹងជាមុន ដើម្បីជួយសង្រ្គោះបានទាន់ពេលវេលា។ រីឯអាជ្ញាធរសមត្ថកិច្ច ក៏ត្រូវត្រៀមសម្ភារៈមធ្យោបាយ ចុះជួយពលរដ្ឋភ្លាមៗផងដែរ៕
អត្ថបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១៧ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ