ព័ត៌មានជាតិ
សង្កាត់ចំនួន៥ក្នុងខណ្ឌច្បារអំពៅ កំពុងប្រឈមនឹងការលិចលង់បើមិនជីកប្រឡាយបង្ហូរទឹក
យោងតាមប្រភពពីលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការសាលាខណ្ឌច្បារអំពៅ បានឲ្យ កម្ពុជាថ្មី ដឹងនារសៀលថ្ងៃទី១៣ ខែកក្កដា នេះថា សង្កាត់ចំនួន៥ក្នុងចំណោមសង្កាត់ចំនួន៨ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងប្រឈមនឹងការលិចលង់ បើពុំបានដាក់គ្រឿងចក្រជីកប្រឡាយដើម្បីរំដោះទឹកនោះ។

តាមការបញ្ជាក់ពីលោកប្រធានការិយាល័យសាធារណការសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា ចាប់តាំងពីមេឃធ្លាក់ភ្លៀងផ្ទួនៗជាច្រើនថ្ងៃមកនេះ គឺសង្កាត់ចំនួន៥កំពុងប្រឈមក្នុងការលិចលង់ ក្នុងនោះមានសង្កាត់ព្រែកប្រា សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង សង្កាត់ក្បាលកោះ និងសង្កាត់ព្រែកថ្មី។ ដោយឡែកសង្កាត់ចំនួន៣ដែលពុំរងការលិចលង់ដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរនោះ គឺមានសង្កាត់ច្បារអំពៅទី១ សង្កាត់ច្បារអំពៅទី២ និងសង្កាត់និរោធ ។ ចំពោះសង្កាត់ដែលរងការលិចលង់នាបច្ចុប្បន្ននេះ គឺលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចុះដឹកនាំកម្លាំងជំនាញរបស់ការិយាល័យសាធារណការខណ្ឌ រួមជាមួយកម្លាំងប្រជាការពារសាលាខណ្ឌ សហការណ៍ជាមួយអាជ្ញាធរទាំង៥សង្កាត់ ចុះជីកប្រឡាយបង្ហូទឹកដោយមានគ្រឿងចក្រអេស្កាវ៉ាទ័រអមជាមួយ។ ហើយទីតាំងដែលជីករួចក៏ត្រូវដាក់លូបង្ហូទឹកនិងដាក់បាវខ្សាច់ទប់ទឹកនៅទីតាំងដែលមានទឹកហូរច្រោះខ្លាំងទៀតផង។

លោក គុយ គឹមហ៊ាង បានឲ្យដឹងទៀតថា ដោយឡែកទីតាំងមួយកន្លែងស្ថិតនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រាក៏តម្រូវឲ្យដាក់ម៉ាសុីនបូមទឹកជាប្រចាំដោយតំបន់នោះប្រឈមនឹងការលិចលង់លំដ្ឋានរបស់ប្រជាពលរដ្ឋជាច្រើនថ្ងៃមកហើយ៕
អត្ថបទ៖ នរា







-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ