ព័ត៌មានជាតិ
តំណាងអង្គការកូរ៉េខាងត្បូង ចុះមើលគម្រោងទីតាំងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោដោយផ្ទាល់ នៅមន្ទីរពេទ្យរុស្ស៊ី
លោក សុខ សំណាង ជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា និងលោក Kim Jin Ho តំណាងអង្គការ Global Life Sharing ប្រចាំនៅប្រទេសកម្ពុជា បានដឹកនាំក្រុមការងារ ដើម្បីចុះទៅពិនិត្យមើលទីតាំងគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ស្ថិតនៅក្នុងបវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅ ពេទ្យរុស្ស៊ី។ ដំណើរចុះពិនិត្យនេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងបុគ្គលិកនៅទីនោះ។

បន្ទាប់ពីចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃអង្គារ លោក សុខ សំណាង និងលោក Kim Jin Ho សុទ្ធតែបានឃើញពីតម្រូវការដ៏ចាំបាច់របស់ប្រជាជនដែលមកទទួលសេវាកម្មផ្នែកស្តារកាយសម្បទានៅក្នុងមន្ទីរពេទ្យនេះ។ លោក Kim Jin Ho តំណាងអង្គការGlobal Life Sharing ប្រចាំនៅប្រទេសកម្ពុជា បានសន្យានឹងនាំយកនូវអ្វីដែលបានពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំជាមួយភាគីខាងមន្ទីរពេទ្យ ដើម្បីដាក់ជូនទៅស្នាក់ការកណ្តាលរបស់អង្គការ Global Life Sharing នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ចំណែក លោក ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតវិញ បានលើកឡើងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលមកទទួលសេវាកម្មនេះ នៅក្នុងមន្ទីរពេទ្យមានការកើនឡើងខ្ពស់ ស្របពេលដែលអគារបច្ចុប្បន្ន ដែលទទួលការព្យាបាលស្តារកាយសម្បទា មានទំហំតូចចង្អៀតខ្លាំង និងមិនសូវមានសម្ភារទំនើប មិនសមស្របនឹងតម្រូវការ។ លោក ងី ម៉េង បន្តថា ប្រជាពលរដ្ឋដែលមកទទួលសេវាកម្មនេះនៅក្នុងមន្ទីរពេទ្យខ្មែរ-សូវៀត ភាគច្រើនសុទ្ធតែប្រជាជនក្រីក្រ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២ ប្រតិភូ និងក្រុមកាងារសម្របសម្រួល និងតំណាងអង្គការ Global Life Sharing របស់កូរ៉េខាងត្បូង ដែលដឹកនាំដោយលោក សុខ សំណាង ជំនួយការសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ជា ធីរិទ្ធ ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងលោក Kim Jin Ho តំណាងអង្គការGlobal Life Sharing ប្រចាំនៅប្រទេសកម្ពុជា បានជួបពិភាក្សាជាមួយលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល ដើម្បីពិភាក្សាលើគម្រោងផ្តល់ជំនួយសាងសង់មជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោនេះ។

លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ បានថ្លែងស្វាគមន៍ចំពោះអង្គការ Global Life Sharing ដែលមានគ្រោងផ្តល់ជំនួយដល់កម្ពុជាក្នុងការបង្កើតនូវមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ហ៊ុន សែននេះ។ លោកស្រី ចាត់ទុកគម្រោងនេះថា មានសារសំខាន់បំផុតសម្រាប់ជួយប្រជាជនកម្ពុជា និងក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ហើយក្រសួងសុខាភិបាលត្រៀមខ្លួនជានិច្ច ដើម្បីសហការជាមួយអង្គការ Global Life Sharing ក្នុងការអនុវត្តគម្រោងនេះឲ្យបានជោគជ័យ។

លោក ជា ធីរិទ្ធ ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តី បានអះអាងឲ្យដឹងថា គម្រោងផ្តល់ជំនួយរបស់អង្គការ Global Life Sharing នៃប្រទេសកូរ៉េខាងត្បូងក្នុងការបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោនេះ ត្រូវបានទទួលការស្វាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយសម្តេចបានលើកទឹកចិត្តឲ្យក្រុមការងារអនុវត្តគម្រោងនេះ បានជោគជ័យ និងឆាប់រហ័ស ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋកម្ពុជា៕
ដោយ៖ វណ្ណ សុគន្ធា

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល