ព័ត៌មានជាតិ
ធនាគារ ABA ចូលរួមវិភាគទាន ២០ម៉ឺនដុល្លារ ក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”
ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក Askhat Azhikhanov នាយកប្រតិបត្តិធានាគារ ABA បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ធានាគារ ABA និងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ដែលបានចូលរួមវិភាគទាននូវថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា។
ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយសប្បុរសរបស់ថ្នាក់ដឹកនាំ និងបុគ្គលិក នៃធានាគារ ABA ដែលបានចូលរួមផ្តល់ដីមានសុវត្ថិភាព ជួយ សង្គ្រោះអាយុជីវិតមនុស្ស និងផ្តល់ស្នាមញញឹមដល់ប្រជាពលរដ្ឋកំពុងរស់នៅតំបន់រងផលប៉ះពាល់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
លោក Askhat Azhikhanov បានកោតសរសើរចំពោះសកម្មភាពរបស់អាជ្ញារធរមីនក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ហេីយតាមរយៈកិច្ចខិតខំប្រែងនេះ អាជ្ញាធរមីន មិននៅម្នាក់ឯងទៀតទេ គឺមានការចូលរួមពីវិស័យឯកជន និង ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។
លោក Askhat Azhikhanov បន្តទៀតថា ធនាគារ ABA នឹង បន្តចូលរួមវិភាគទាននេះ ជាមួយ អាជ្ញាធរមីនក្នុងការដោះស្រាយបញ្ហាគ្រាប់មីនរហូតដល់ឆ្នាំ២០២៥៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម២០ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ