ព័ត៌មានជាតិ
កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៤១ ត្រៀមសង្គ្រោះពលរដ្ឋ ខណៈភ្លៀងធ្លាក់ជាបន្តបន្ទាប់
នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានចេញបទបញ្ជាជាបន្ទាន់ដល់មេបញ្ជាការកងឯកភាពចំណុះយោធភូមិភាគទី៤ទាំងអស់ ឲ្យធ្វើការត្រួតពិនិត្យកម្លាំង និងមធ្យោបាយសង្គ្រោះ ដើម្បីត្រៀមចុះអន្តរាគមន៍ជួយសង្គ្រោះអាយុជីវិតជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រយោធភូមិភាគទី៤ទាំងមូល ក៏ដូចជាក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់បណ្តាកងឯកភាព ហើយក៏ត្រៀមកម្លាំង និងមធ្យោបាយសម្រាប់ចល័តអន្តរាគមន៍តាមបទបញ្ជារបស់ថ្នាក់លើ ខណៈពេលដែលភ្លៀងកំពុងធ្លាក់ចុះឥតឈប់ឈរជាបន្តបន្ទាប់អស់ជាច្រើនថ្ងៃមកហើយ។

ក្រោយទទួលបានបទបញ្ជាពីមេបញ្ជាការយោធភូមិភាគទី៤ ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ក៏បានចេញបញ្ជាជាបន្ទាន់ដល់មេបញ្ជាការគ្រប់កងឯកភាពចំណុះកងពលតូចថ្មើរជើងលេខ៤១ទាំងអស់ ធ្វើការត្រួតពិនិត្យកម្លាំង និងមធ្យោបាយបម្រើឲ្យការជួយសង្គ្រោះអាយុជីវិតជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រទទួលខុសត្រូវបានទាន់ពេលវេលា ក៏ដូចជាត្រៀមកម្លាំងសម្រាប់អនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ។

ក្រោយទទួលបានបទបញ្ជា ឧត្តមសេនីយ៍ត្រី ផៃ សុផាត មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៤១ បានដឹកនាំក្រុមការងារចុះធ្វើការត្រួតពិនិត្យកម្លាំង និងរាល់មធ្យោបាយធានា និងបម្រើឲ្យការសង្គ្រោះបន្ទាន់ តាមបណ្តាកងឯកភាពចំណុះកងពលតូចថ្មើរជើងលេខ៤១។

គួររំលឹកថា នៅក្នុងភូមិសាស្ត្រស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ នៃខេត្តឧត្តរមានជ័យ ដែលជាភូមិសាស្ត្រទទួលខុសត្រូវរបស់កងពលតូចថ្មើរជើងលេខ៤១ ក៏មានភ្លៀកធ្លាក់ចំនួន៥យប់៥ថ្ងៃជាប់ៗគ្នា ធ្វើឲ្យផ្លូវនៅតាមបណ្តាឃុំមួយចំនួនរងការខូចខាតផងដែរ៕
អត្ថបទ៖ ចាន់ ធី





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ