ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យជាប់ព្រំដែនថៃ មានសាកលវិទ្យាល័យ ៤ ផ្តល់អប់រំថ្នាក់ឧត្តមសិក្សា
ខេត្តបន្ទាយមានជ័យដែលជាខេត្តប្រជំជនដ៏ធំមួយជាប់ព្រំដែនថៃ និងមានចម្ងាយជាង ៣០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ វិស័យអប់រំរបស់ខេត្តមួយនេះត្រូវបានយកចិត្តទុកដាក់អភិវឌ្ឍ តាមរយៈការបង្ខិតសាលារៀនឱ្យនៅកៀកជិតប្រជាពលរដ្ឋ និងពង្រឹងគុណភាពអប់រំឱ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ទូទាំងខេត្តមានសាលារៀនសរុបចំនួន ៨១៨ កន្លែង កើនឡើង ១៥ សាលា។ ក្រៅពីថ្នាក់អប់រំមូលដ្ឋាន ខេត្តដែលបំបែកចេញពីខេត្តបាត់ដំបងក៏មានគ្រឹះស្ថានអប់រំនៅថ្នាក់ឧត្តមសិក្សាមួយចំនួនផងដែរ។


លោកឈូ ប៊ុនរឿង បានឲ្យដឹងថា ខេត្តបន្ទាយមានជ័យមានគ្រឹះស្ថានឧត្ដមសិក្សាចំនួន ៤ កន្លែង ក្នុងនោះមានសាកលវិទ្យាល័យរដ្ឋដ៏ធំមួយគឺសាកលវិទ្យាល័យមានជ័យ និងសាកលវិទ្យាល័យឯកជនចំនួន ៣ មាន UME, BBU និង CUS។
បើតាមលោកប្រធានមន្ទីរ ការរៀបចំថ្នាក់ឧត្តមសិក្សាក្នុងខេត្ត បានជួយសម្រួលកាត់បន្ថយការចំណាយ ដើម្បីអាចឲ្យសិស្សអាចបន្តចាប់ជំនាញសិក្សានៅមហាវិទ្យាល័យ មិនបាច់ធ្វើដំណើរឆ្ងាយចោលស្រុកកំណើត។
នៅក្នុងខេត្តមានជ័យ មានសាលាឯកជននិងអង្គការនានាចំនួន ១៣៤ កន្លែង និងវិទ្យាល័យរដ្ឋចំនួន ៣០ កន្លែង ត្រូវបានពង្រាយគ្រប់ស្រុកតាំងពីតំបន់ប្រជុំជនដល់តំបន់មូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។


ថ្នាក់ចំណេះដឹងទូទៅនៅតាមវិទ្យាល័យមួយចំនួន ក៏មានបន្ថែមការអប់រំផ្នែកបច្ចេកទេសវិជ្ជាជីវៈ ដោយបច្ចុប្បន្ននេះមានការសាងសង់អគារអប់រំបច្ចេកទេសចំនួន ៦ កន្លែង នៅតាមវិទ្យាល័យនានាដូចជានៅក្នុងក្រុងសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ ស្រុកមង្គលបូរី ស្រុកថ្មពួក ស្រុកម៉ាឡៃ ស្រុកភ្នំស្រុកជាដើម និងវិទ្យាល័យនៅតាមស្រុកមួយចំនួនទៀត ក៏នឹងត្រូវធ្វើការសាងសង់ជាបន្តបន្ទាប់។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់អគារសិក្សាចំនួន ១៩៩ ខ្នង ស្មើ ១៦០២ បន្ទប់។
វិទ្យាល័យទាំង ៣០ កន្លែងទូទាំងខេត្តបន្ទាយមានជ័យមានឈ្មោះដូចជា៖
ក្រុងសិរីសោភ័ណ
-វិទ្យាល័យ សម្តេចឪ
-វិទ្យាល័យ អូរអំបិល
-វិទ្យាល័យ ហ៊ុន សែន ខ្លាកូន
-វិទ្យាល័យ សិរីសោភ័ណ
ស្រុកមង្គលបុរី
-វិទ្យាល័យ មង្គលបូរី
-វិទ្យាល័យ ហ៊ុន សែន មង្គលបូរី
-វិទ្យាល័យ ភ្នំធំ
-វិទ្យាល័យ រោងគោ
-វិទ្យាល័យ ហ៊ុន សែន សំបួរ
ស្រុកភ្នំស្រុក
-វិទ្យាល័យ ភ្នំស្រុក
-វិទ្យាល័យ សុខ អាន ប៉ោយចារ
-វិទ្យាល័យ ណាំតៅ
ស្រុកព្រះនេត្រព្រះ
-វិទ្យាល័យ ជប់វារី
-វិទ្យាល័យ ទឹកជោរ
-វិទ្យាល័យ ហ៊ុន សែន ឈ្នួរមានជ័យ
-វិទ្យាល័យ រហាល
-វិទ្យាល័យ បុស្បូវ
ស្រុកអូរជ្រៅ
-វិទ្យាល័យ កូប
-វិទ្យាល័យ យាងដង្គុំ
ស្រុកថ្មពួក
-វិទ្យាល័យ ហ៊ុន សែន ថ្មពួក
-វិទ្យាល័យ បន្ទាយឆ្មារ
ស្រុកស្វាយចេក
-វិទ្យាល័យ ស្វាយចេក
-វិទ្យាល័យ ផ្ដាំ
ស្រុកម៉ាឡៃ
-វិទ្យាល័យ ម៉ាឡៃ
-វិទ្យាល័យ អូរសំព័រ
-វិទ្យាល័យ តាគង់
ក្រុងប៉ោយប៉ែត
-វិទ្យាល័យ ប៉ោយប៉ែតក្រុង
-វិទ្យាល័យ អូរជ្រៅ
-វិទ្យាល័យ ទួលប្រាសាទ
-វិទ្យាល័យ និមិត្ត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល