ព័ត៌មានជាតិ
ប.ស.ស ចាប់ផ្តើមបណ្តុះបណ្តាលគ្រូបង្គោល ត្រៀមបើកយុទ្ធនាការផ្សព្វផ្សាយផ្នែកប្រាក់សោធនដល់កម្មករ
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)បានចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី “របបសន្តិសុខសង្គមផ្នែកប្រាក់សោធន”ដល់បងប្អូនកម្មរនិយោជិតនាពេលខាងមុខ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ ។ ប៉ុន្តែក្រសួងទុករយៈពេល ៩០ ថ្ងៃ គឺចាប់ពីខែកក្កដា ដល់ដំណាច់ខែកញ្ញាឆ្នាំ ២០២២ ដើម្បីបើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន នៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេស សួន ឧស្សាហកម្មរោងចក្រ សហគ្រាសគ្រឹះស្ថាន ទូទាំងរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ ដើម្បីឱ្យភាគីពាក់ព័ន្ធបានយល់ដឹងពីកាតព្វកិច្ចនិងផលប្រយោជន៍ដែលទទួលបានពីប្រាក់សោធននេះ។
ថ្លែងបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី “របបសន្តិសុខសង្គមផ្នែកប្រាក់សោធន”កាលពីថ្ងៃទី ១៣កក្កដា លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិសន្តិសុខសង្គម បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលផ្ទៃក្នុងនេះធ្វើឡើង ក្នុងគោលបំណង ពង្រឹងសមត្ថភាព ឲ្យកាន់តែយល់ច្បាស់ពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដើម្បីត្រៀមចុះយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារនាពេលខាងមុខនេះជូនដល់គ្រូបង្គោល ដែលជាថ្នាក់ដឹកនាំ និងបុគ្គលិកនៃការិយាល័យអប់រំផ្សព្វផ្សាយ។

លោក ហេង សុផាន់ណារិទ្ធ បានលើកទឹកចិត្តដល់មន្ត្រី និងបុគ្គលិកជំនាញ ប.ស.ស.ប្រមាណជា ២៧ នាក់ ដែលនឹងក្លាយជាគ្រូបង្គោលទាំងអស់យកចិត្តទុកដាក់ក្នុងការរៀនសូត្រ ហើយប្រសិនបើមានកន្លែងណាដែរមិនច្បាស់ សូមកុំមានការខ្មាសអៀន និងត្រូវហ៊ានសួរ និងឆ្លើយទៅកាន់លោកគ្រូឧទ្ទេស ដើម្បីឲ្យវគ្គបណ្តុះបណ្តាលផ្ទៃក្នុងរបស់យើងដែលមានរយៈពេលដ៏ខ្លីនេះ ទទួលបាននូវគុណតម្លៃ និងប្រកបដោយគុណភាព ដើម្បីយកចំណេះដឹងដែលទទួលបាន ចុះទៅផ្សព្វផ្សាយដល់សាធារណជន ក៏ដូចជានិយោជក និងកម្មករនិយោជិតឲ្យយល់ច្បាស់ពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរំពឹងថា នៅក្នុងរយៈពេល ៣ ខែមុន នឹងអនុវត្តជាផ្លូវការនៅខែតុលាខាងមុខនេះ ក្រុមការងារផ្សព្វផ្សាយរបស់បសសនឹងខិតខំធ្វើយ៉ាងណាបញ្ជ្រាបពីរបបសន្ដិសុខសង្គមផ្នែកសោធននេះដល់កម្មករនិយោជិតឱ្យបានយ៉ាងហោចណាស់ ៨០ ភាគរយដែរ ដើម្បីឱ្យការអនុវត្តរបបសន្តិសុខផ្នែកសោធននេះប្រកបដោយលូន៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត