Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា ក៏ទទួលរងផលប៉ះពាល់ពីនយោបាយ «សូន្យកូវីដ» របស់ចិនដែរ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា ក៏ទទួលរងផលប៉ះពាល់ពីនយោបាយ «សូន្យកូវីដ» របស់ប្រទេសចិនដែរ តែកម្ពុជាក៏យោគយល់ចំពោះកិច្ចការពារខ្លួន របស់ប្រជាជនចិនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើង របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី ១ (២០២០-២០២១) និងឆមាសទី ១ ឆ្នាំ ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញ នូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី ២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២នេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងដោយលើកឡើង អំពីបញ្ហាទាក់ទងនឹងការការពារខ្លួនរបស់ប្រទេសចិន ទៅលើនយោបាយសូន្យកូវីដ ដោយប្រទេសជាច្រើន មិនថាតែតំបន់អាស៊ីទេ សូម្បីតែតំបន់អឺរ៉ុប ក៏ត្រូវការទេសចរណ៍ចិនផងដែរ ដែលមានអ្នកទេសចរណ៍ច្រើនជាងគេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែបន្តថា «ប៉ុន្តែនៅពេលដែលចិនអនុវត្ត នូវវិធានការសូន្យកូវីដនេះ បានធ្វើឲ្យមានការប៉ះពាល់ទៅលើបញ្ហាការដឹកជញ្ជូន ប៉ុន្តែធំជាងគេគឺបញ្ហាទាក់ទិននឹងពលរដ្ឋរបស់ចិន ដែលត្រូវធ្វើដំណើរមកកាន់បណ្ដាប្រទេសនានា»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ប្រទេសកម្ពុជា ក៏រងផលប៉ះពាល់ពីនយោបាយសូន្យកូវីដរបស់ប្រទេសចិននេះដែរ ក៏ប៉ុន្តែកម្ពុជាក៏យោគយល់ចំពោះកិច្ចការពារខ្លួន របស់ប្រជាជនចិន ដើម្បីអនុវត្តនូវការការពារខ្លួន កុំឲ្យមានមនុស្សស្លាប់នៅក្នុងប្រទេសចិន៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យន្តហោះផ្ទុកមនុស្ស៨០នាក់ ធ្លាក់ក្រឡាប់ផ្ងារជើង ឆេះនៅអាកាសយានដ្ឋាន Toronto

កោះគុត
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកស្រាវជ្រាវនយោបាយ និងទស្សនវិជ្ជា៖ កម្ពុជានឹងខាតបង់ បើសិនជាប្តឹងទៅតុលាការអន្តរជាតិ លើបញ្ហាកោះគុត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ចង់បញ្ជូនទ័ពអាមេរិក ទៅយាមការពារអណ្តូងរ៉ែកម្រ នៅ អ៊ុយក្រែន

ប្រាសាទតាមាន់តូច
ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យទ័ពជើងគោកច្រានចោលការចុះផ្សាយថាមានការប្រឈមមុខគ្នារវាងកងទ័ពកម្ពុជានិងថៃ

Sokha Hotels

ព័ត៌មានពេញនិយម