ព័ត៌មានជាតិ
រដ្ឋាភិបាលបានចំណាយទឹកប្រាក់ជាង ៣០ លានដុល្លារ ជូនកម្មករជាស្ត្រីសម្រាលកូនជាង ៣០ ម៉ឺននាក់
គិតត្រឹមខែមិថុនា ឆ្នាំ ២០២២ នេះ រដ្ឋាភិបាលបានចំណាយទឹកប្រាក់ប្រមាណជាង ៣០ លានដុល្លារអាមេរិក ជូនកម្មករនិយោជិតជាស្ត្រីសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធជាង ៣០ ម៉ឺននាក់។
លោក ម៉េង ហុង អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងនៅក្នុងពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកសោធនកាលពីរសៀលថ្ងៃទី ១៣ កក្កដាថា ចាប់ពីខែមករា ឆ្នាំ ២០១៨ ដល់ ខែមិថុនា ឆ្នាំ ២០២២ រាជរដ្ឋាភិបាលបានផ្តល់ទឹកប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតជាស្ត្រីទាំងក្នុង និងក្រៅប្រព័ន្ធ ដែលសម្រាលកូនចំនួន ៣០៧ ៨៩២ នាក់ ដែលមានកូនចំនួន ៣១ ម៉ឺននាក់ គិតជាទឹកប្រាក់ប្រមាណជាង ៣០ លានដុល្លារអាមរិក។

លោកបានបន្តថា ការផ្តល់សាច់ប្រាក់នេះ គឺជាការអនុវត្តកម្មវិធីពិសេសមួយរបស់រាជរដ្ឋាភិបាលកម្ពុជាមួយបន្ថែមទៀត ដែលមានឈ្មោះថា “កម្មវិធីផ្តល់សាច់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្ត្រីនៅពេលសម្រាលកូន ”ដែលក្នុងនោះសម្រាលបានកូន ១ នាក់ ទទួលបាន ៤០ ម៉ឺនរៀល ២ សម្រាលបានកូនភ្លោះពីរទទួលបាន ៨០ ម៉ឺនរៀល និងសម្រាលបានកូនភ្លោះបី ទទួលបាន ១ លាន ២ សែនរៀល។
លោកបានបន្តទៀតថា សម្រាប់កម្មការិនីទាំងអស់ ដែលបម្រើការនៅតាមរោងចក្រសហគ្រាស គ្រឹះស្ថាន ដែលបានប្រកាសបង់ភាគទានមកកាន់ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នឹងទទួលបានការឈប់សម្រាកពីការងាររយៈពេល ៩០ ថ្ងៃ រួមជាមួយប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បន្ថែមទៀត ពីប.ស.ស.ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

លោកអគ្គនាយករងបានបន្ថែមទៀតថា ក្រៅពីនេះបសសបានចុះបញ្ជិកាផ្នែកហានិភ័យការងារ សម្រាប់វិស័យឯកជនដល់រោងចក្រសហគ្រាសចំនួន ១២ ៧៥៧ ដោយមានសមាជិកសរុបចំនួន ១ ៤២២ ៧៦៤ នាក់ និងបានផ្តល់តាវលិកចំនួន ១ ៣៥៨ ២៤៩ ឯកសារគិតចាប់ពីឆ្នាំ ២០០៨រហូតមកដល់ខែមិថុនា ឆ្នាំ ២០២២ ។ ចំណែកវិស័យសាធារណៈវិញ ដែលបានអនុវត្តនៅខែមករាឆ្នាំ ២០២១ រហូតមកដល់ខែមិថុនា ឆ្នាំ ២០២២ នេះ បានចុះបញ្ជិកាបានចំនួន ៣៨ ស្ថាប័នមានសមាជិកចំនួន ២៥២ ៣២៩ នាក់ បានផ្តល់តាវលិកចំនួន ៣៣ ឯកសារ។
លោកបានបញ្ជាក់ទៀតថា ចំពោះការអនុវត្តរបបសន្តិសុខសង្គមថែទាំសុខភាពសម្រាប់វិស័យឯកជនបានអនុវត្តតាំងពីឆ្នាំ ២០១៦ រហូតមកដល់ខែមិថុនា ឆ្នាំ ២០២២ នេះ បានចុះបញ្ជិកាក្រុមហ៊ុនចំនួន ១២ ៧៥០ មានសមាជិកចំនួន ១៤២ ០៧១ នាក់ ហើយគិតត្រឹមខែមិថុនា ឆ្នាំ ២០២២មានសមាជិកបានប្រើប្រាស់សេវាចំនួន ៩ ៣៩៩ ១៣៧ ដងនាក់។ រីឯវិស័យសាធារណៈវិញ បានអនុវត្តនៅឆ្នាំ ២០១៨ បាន ចុះបញ្ជិការចំនួន ៣៩ ស្ថាប័នមានសមាជិក៤ ២៧ ០១៣ នាក់ ហើយគិតត្រឹមខែមិថុនាឆ្នាំ ២០២២ នេះមានសមាជិកប្រើប្រាស់សេវាចំនួន ៨២៦ ៨៥៤ ដងនាក់។ លោកអគ្គនាយករងបសស បានបញ្ជាក់ដោយឡែកបសស ក៏បានដាក់អនុវត្តការថែទាំសុខភាព ចំពោះកម្មករនិយោជិតក្រៅប្រព័ន្ធដោយបានចុះបញ្ជិកាចំនួន ៩៣១ សហគ្រាសមានសមាជិកចំនួន ៨៧ ៥០២ នាក់។


លើសពីនេះទៀតលោកបានបញ្ជាក់ទៀតថារាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធនក្រោមច្បាប់ការងារនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ នេះ។ ប៉ុន្តែទុកពេល ៣ ខែ ដើម្បីធ្វើការផ្សព្វផ្សាយរបបនេះ ដល់គ្រប់ភាគីពាក់ព័ន្ធបានយល់ដឹងជាមុនសិន មុននឹងអនុវត្តផ្លូវការនៅខែតុលាឆ្នាំ ២០២២ ខាងមុខ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត