Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត គិន ភា ៖ ការប្រកាន់គោលការណ៍មជ្ឈភាពអាស៊ាន ជាកត្តានាំឲ្យសាមគ្គីភាពអាស៊ាន កាន់តែរឹងមាំ

បានផុស

នៅ

ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «អាស៊ាននៅក្នុងចន្លោះចិន និងអាមេរិកក្នុងបរិបទថ្មី» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២នេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការប្រកាន់គោលការណ៍មជ្ឈភាពអាស៊ាន និងជំហរអព្យាក្រឹត្យ ជាកត្តានាំឲ្យសាមគ្គីភាពអាស៊ាន មានភាពខ្លាំងក្លា និងកាន់តែរឹងមាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត គិន ភា បានលើកឡើងថា អាស៊ាន ត្រូវគោរពធម្មនុញ្ញអាស៊ាន តាមគោលការណ៍មជ្ឍភាពអាស៊ាន ដើម្បីធានាថា អាស៊ានមិនបែកបាក់សាគ្គីភាពផ្ទៃក្នុងរបស់ខ្លួន ហើយតទៅមុខអាស៊ាន ក៏មិនអាចបំបែកបានដែរ។ លោក បញ្ជាក់ដែរថា បើទោះបីជាអាស៊ាន មានគោលការណ៍កុងសង់ស៊ីសក៏ដោយ។  ប៉ុន្តែជំហរ របស់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ក៏អាចមិនដូចគ្នាទេ ដោយហេតុថា ការទទួលផលប្រយោជន៍នយោបាយផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយ គឺសុទ្ធតែមានលក្ខណៈផ្សេងៗគ្នា។

បើតាមអ្នកជំនាញលើកិច្ចការអន្តរជាតិរូបនេះ គឺអាស៊ាន គ្មានហេតុផលអ្វី ត្រូវជ្រើសរើសមហាអំណាចមួយ ជំនួសមហាអំណាចមួយនោះទេ ហើយក៏មិនអាចចូលរួមជាមួយមហាអំណាចមួយ ដើម្បីប្រឆាំងមហាអំណាចមួយទៀតបានដែរ។ លោក សង្កត់ធ្ងន់ថា អាស៊ានត្រូវតែជៀសឲ្យបានចំពោះបញ្ហាទាំងនេះ ដោយត្រូវប្រកាន់យកជំហរអព្យាក្រឹត្យ ដើម្បីធ្វើយ៉ាងណាកុំឲ្យអាស៊ាន ក្លាយជាទីតាំងឥទ្ធិពលផ្ដាច់មុខរបស់មហាអំណាចណាមួយ ហើយអាស៊ានក៏មិនមែនជាកូនអុករបស់មហាអំណាច ផងដែរ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម