ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យក្រុមហ៊ុនទូរស័ព្ទ និងអ៊ិនធើណេត ពង្រឹងសេវាទៅកាន់តំបន់ទេសចរណ៍
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យក្រុមហ៊ុនទូរស័ព្ទ និងអ៊ិនធើណេតទាំងអស់ ពង្រឹងសេវាទៅកាន់តំបន់ទេសចរណ៍នៅទូទាំងប្រទេស ដើម្បីពង្រីកទេសចរផ្ទៃក្នុង។ ការជំរុញ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «គ្រប់បណ្ដាក្រុមហ៊ុនទូរស័ព្ទ អ៊ិនធើណេតទាំងអស់ត្រូវពង្រឹងខ្លួន នៅទីក្រុងក៏ត្រូវពង្រឹង ហើយពង្រីកទៅតាមតំបន់ទេសចរណ៍នានា។ ពីព្រោះដើម្បីទាក់ទាញឲ្យអ្នកទេសចរ បានទៅលេងកម្សាន្តនៅតំបន់ដាច់ស្រយាល។ ដូច្នេះចាំបាច់ណាស់ត្រូវតែមានប្រព័ន្ធគាំទ្រផ្នែកអ៊ិនធើណេតនេះ ពីព្រោះគេត្រូវទាក់ទងជាមួយការងារ។ ជួនកាលគេទៅដេកនៅទីនោះ ប៉ុន្តែគេធ្វើការ។ ពីព្រោះសម័យឥឡូវ គេមិនចាំបាច់ធ្វើការជួបមុខគ្នានោះទេ»។

បើតាមសម្តេចតេជោ ហ៊ុន សែន គេជួបគ្នាតាម Video call ឬបានតាមអ្វីក៏បាន ឆ្លងឆ្លើយគ្នា សូម្បីតែចុះហត្ថលេខាក៏គេអាចចុះបានដែរ។ នេះគឺជាចំណុច ដែលសម្តេចផ្ដល់អនុសាសន៍ គិតគូរពង្រឹងបន្ថែមទៀត នូវការលើកកម្ពស់ទេស ចរណ៍ផ្ទៃក្នុង ហើយមិនមែនមានន័យថា ប្រជាជនកម្ពុជា ខ្វះលុយដេក Hotel នោះទេ។ សម្តេចអះអាងថា ប្រជាជនកម្ពុជាបច្ចុប្បន្ន អាចដេកសណ្ឋាគារផ្កាយ ៣ ផ្កាយ ៤ ផ្កាយ ៥ មិនចាំបាច់តែបរទេសទេ។
ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះ ប្រជាពលរដ្ឋមានការរអ៊ូរទាំងយ៉ាងខ្លាំង ពីបញ្ហាសេវាទូរស័ព្ទ ជាពិសេសលើបញ្ហាសេវាអ៊ិនធើណេតនេះ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?