Connect with us

ព័ត៌មានជាតិ

ផ្លូវកៅស៊ូជាប់មាត់ស្ទឹងសង្កែកំពុងប្រឈមបាក់ស្រុត ខណៈទឹកហក់ឡើងខ្លាំង

បានផុស

នៅ

ផ្លូវក្រាលកៅស៊ូមួយខ្សែស្ថិតនៅប៉ែកច្រាំងខាងកើតនៃមាត់ស្ទឹងសង្កែ ក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង​ កំពុងប្រឈមខ្លាំងស្របពេលទឹកក្នុងស្ទឹងសង្កែកំពុងហក់ឡើងខ្លាំង ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិយាយថា ផ្លូវក្រាលកៅស៊ូដែលរងការគម្រៀមកំហែងពីទឹកស្ទឹងសង្កែនៅពេលនេះ ស្របពេលផ្លូវ១ខ្សែខាងលើនេះបានកើតឡើងតាំងពីប៉ុន្មានថ្ងៃមុន ដោយសាតែភ្លៀងធ្លាក់ប៉ុន្មានមេជាប់ៗគ្នាទើបបង្ករឲ្យប្រេះស្រុតតាំងពីទឹកស្ទឹងសង្កែកំពុងឋិតនៅបាតស្ទឹងនៅឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែការប្រេះស្រុតនៃផ្លូវនេះកាន់តែប្រឈមខ្លាំងជាមួយនឹងសន្ទុះទឹកក្នុងស្ទឹងសង្កែបានហក់ឡើងលឿនកាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើលស្ថានភាពបាក់ស្រុតដី ដើម្បីធ្វើការវាយតម្លៃនិងមានវិធានការបន្ទាន់ ក្នុងការជួសជុលបានប្រើប្រាស់បណ្តោះអាសន្នសិន ។

ការចុះពិត្យដើម្បីធ្វើការសង្គ្រោះបន្ទាន់ជាបណ្តោះអាសន្ននៃផ្លូវនេះ ត្រូវបានប្រជាពលរដ្ឋសាទរ​ ខណះការធ្វើដំណើររបស់ពួកគាត់ ជាពិសេសកូនចៅរបស់ពួកគាត់បានធ្វើដំណើរម្តងៗមានការព្រួយបារម្មណ៍លើការកើតឡើងដោយយថាហេតុណាមួយ ខណៈកម្លាំងទឹកស្ទឹងកំពុងបង្ករឲ្យដីងាយឆាប់នឹងបាក់ស្រុតបន្ថែមទៀត ។

ស្របពេលនៃការចុះពិនិត្យនេះ លោកអភិបាលខេត្តក៏បានណែនាំដល់ពលរដ្ឋដែលរស់នៅប្របមាត់ស្ទឹងទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ជាមួយកូនតូចៗផងដែរ ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះការរស់នៅប្រចាំថ្ងៃរបស់បងប្អូនចៀសវាងទឹកបានហក់ឡើងខ្លាំងនៅពេលយប់ដែលយើងមិនបានដឹងដែលអាចបង្ករឲ្យគ្រោះថ្នាក់ដោយមិនដឹងខ្លួនណាមួយក៏ថាបាន ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម