ព័ត៌មានជាតិ
លោក កើត រិទ្ធ ៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ គឺអនុវត្តទៅតាមនីតិវិធី ដែលចែងក្នុងរដ្ឋធម្មនុញ្ញទាំងអស់
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ គឺអនុវត្តទៅតាមនីតិវិធី ដែលចែងក្នុងរដ្ឋធម្មនុញ្ញទាំងអស់ ដោយពុំមានអ្វីជាការលាក់បាំង ឬការសំងាត់ឡើយ។

ការបញ្ជាក់របស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញអំពីគោលបំណង និងខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ស្ដីពី វិសោធនកម្មមាត្រា ១៩ថ្មី (មួយ) មាត្រា ៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា ១១៩ថ្មី (មួយ) និងមាត្រា ១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានា នូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ នារសៀលថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២នេះ។

លោក កើត រិទ្ធ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននេះថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ គឺអនុវត្តទៅតាមនីតិវិធី ដែលចែងក្នុងរដ្ឋធម្មនុញ្ញទាំងអស់ ដោយពុំមានចំណុចណាមួយដែលនិយាយថា ជារឿងលាក់បាំង ជាការសំងាត់ នោះទេ។ លោកថា «ព្រោះនីតិវិធី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ថាតើការវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវធ្វើម៉េច គេធ្វើអញ្ចឹង ខ្ញុំសូមជូនហ្នឹង គឺជំពូកដែលទាក់ទងនឹងវិសោធនកម្មរដ្ឋធម្មនុញ្ញ គេចែងច្បាស់ ថា ធ្វើអញ្ចឹង»។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា មានអ្នកខ្លះបាននិយាយថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវធ្វើប្រជាមតិ ខណៈរដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនបានចែងអំពីការធ្វើប្រជាមតិនោះឡើយ។ លោក កើត រិទ្ធ បានបន្ថែមទៀតថា «ខ្លះគាត់លើកឡើងថា អូអាហ្នឹងត្រូវធ្វើប្រជាមតិ ប៉ុន្តែត្រូវធ្វើប្រជាមតិម៉េច? បើរដ្ឋធម្មនុញ្ញ ៩៣ អត់មានចែងថា ត្រូវធ្វើប្រជាមតិ ហើយយើងត្រូវធ្វើប្រជាមតិម៉េច? អាចគាត់រៀនយល់ចេះពីប្រទេសផ្សេង ប៉ុន្តែគាត់អត់រៀនយល់ចេះពីប្រទេសកម្ពុជាយើង»។
បើតាមលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចាប់តាំងពីឆ្នាំ ១៩៩៣មក រដ្ឋធម្មនុញ្ញរបស់កម្ពុជា ត្រូវបានធ្វើវិសោធនកម្មចំនួន ៩លើករួចមកហើយ។ បើគិតបន្ថែមលើកនេះទៀត គឺចំនួន ១០លើកហើយ។ ការធ្វើវិសោធនកម្មនេះ គឺដើម្បីបំពេញចន្លោះខ្វះខាតរបស់រដ្ឋធម្មនុញ្ញកម្ពុជា និងឧត្ដមប្រយោជន៍របស់ជាតិ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ