សន្តិសុខសង្គម
ផ្ទះពលរដ្ឋជិត ១០០ ខ្នងប្របមាត់ស្ទឹងសង្កែរងការជន់លិច
លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលរស់នៅជាប់នឹងដងស្ទឹងសង្កែត្រូវបានលិចលង់ ជិត១០០ខ្នង បន្ទាប់ពីនៅប៉ែកក្បាលស្ទឹងមានភ្លៀងធ្លាក់ឥតឈប់ឈរ ដែលបង្កឱ្យទឹកស្ទឹងសង្កែស្ទុះឡើងយ៉ាងឆាប់រហ័ស។

ការលិចលង់ផ្ទះជាច្រើនខ្នងតាមបណ្តោយដងស្ទឹងនេះ គឺបានកើតឡើង នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២២ ដោយ ស្ថានភាពទឹកជំនន់នៅស្ទឹងសង្កែបានជន់ឡើងបណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងលើ ២ សង្កាត់ ក្នុងនោះគឺ៖ សង្កាត់ រតនៈ ផ្ទះត្រូវលិចទឹកមានចំនួន ៤២ ខ្នងផ្ទះ ក្នុងនោះ ទឹកលិចខ្លាំង ចំនួន ១២ ខ្នងផ្ទះ និង ទឹកលិចមធ្យម ចំនួន ៣០ ខ្នងផ្ទះ។

សង្កាត់ ក្តុលដូនទាវ ផ្ទះត្រូវលិចទឹកមានចំនួន ៤៧ ខ្នងផ្ទះ ក្នុងនោះ ទឹកលិចខ្លាំង ចំនួន ១៣ ខ្នងផ្ទះ និង ទឹកលិចមធ្យម ចំនួន ៣៤ ខ្នងផ្ទះ។
សរុបរួមមានចំនួន ៨៩ ខ្នងផ្ទះ ដែលបច្ចុប្បន្ននេះរបាយការណ៍បានរាយការណ៍ទៅអាជ្ញាធរខេត្តរួចហើយ ប៉ុន្តែប្រសិនបើទឹកភ្លៀងនៅតែបន្តធ្លាក់នៅក្នុងស្រុកសំឡូត និងនៅក្នុងតំបន់ជួរភ្នំក្បាលឡាន ដែលជាប្រភពក្បាលស្ទឹង នោះអាចប្រឈមនឹងការជន់ជោរបន្ថែមទៀត៕


អត្ថបទៈ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ